ជាតិ
សេដ្ឋកិច្ច
កម្ចី​ពី​ចិន​ជាង ២០០​លាន​ដុល្លារ សម្រាប់​ពង្រីក​ផ្លូវជាតិ​លេខ​៣​ប្រវែង​១៣៥​គីឡូម៉ែត្រ​
07, May 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​១៣៤,៨ គីឡូម៉ែត្រ​ភ្នំពេញ​-​ក្រុង​កំពត ត្រូវបាន​បើក​ការដ្ឋាន​ពង្រីក និង​លើកកម្ពស់​ផ្លូវ នៅ​ថ្ងៃទី​៧​ខែឧសភា​នេះ​។​



​គម្រោង​នេះ​ត្រូវ​ចែកចេញជា​ពីរ​កំណាត់​។ កំណាត់​ទី​១ ភ្នំពេញ (​ចោមចៅ​)-​បែក​គូស មាន​ប្រវែង ៧០​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹងផ្លូវ​ដល់​ប្រវែង ២៤,៥​ម៉ែត្រ ជា​៤​គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ AC ។ កំណាត់​ទី​២ បែក​គូស​-​ក្រុង​កំពត មាន​ប្រវែង ៦៥​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹងផ្លូវ​ដល់ ១២​ម៉ែត្រ ជា​២​គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ AC ។​

​គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩​លាន​ដុល្លារ​អាមេរិក ជា​កម្ចីសម្បទាន​ពី​ប្រទេស​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ បោ​សម្អាត​មីន ពន្ធអាករ និង​សួយ​សារ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ហើយ​ផ្លូវ​នេះ​គ្រោង​ចំណាយ​រយៈពេល​សាងសង់​រហូតដល់ ៤​ឆ្នាំ ដោយ​ក្រុមហ៊ុន​ចិន China Road and Bridge Corporation ។​



​លោក ស៊ុន ចាន់ថុល មានប្រសាសន៍​បន្ថែមថា ផ្លូវជាតិ​លេខ​៣ គឺជា​ខ្សែ​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល សម្រាប់​ការតភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្តកំពត ដោយ​ឆ្លងកាត់​ខេត្តកណ្ដាល កំពង់ស្ពឺ និង​ខេត្តតាកែវ ព្រមទាំង​ជា​ផ្លូវ​ត​ភ្ជាប់​ទៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​ផ្លូវជាតិ​លេខ​៤ ៕


Tag:
 ផ្លូវជាតិ​លេខ​៣
© រក្សាសិទ្ធិដោយ thmeythmey.com