ជាតិ
សេដ្ឋកិច្ច
ត្រួតពិនិត្យ​៨​ស្ថានីយ​, លក់​អត់​គ្រប់​លីត្រ​ទាំង​៨ និង​មាន​បន្លំ​សាំង​ស៊ុប​ពែរ នៅ​ផ្លូវជាតិ​លេខ​១
07, May 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល សាខា​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៤​ខែឧសភា បាន​ត្រួតពិនិត្យ​ប្រេង​តាម​ស្ថានីយ​ចំនួន ៨​កន្លែង​តាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ​១ ក្នុង​ខេត្តកណ្ដាល​។ ជា​លទ្ធផល មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ​ទាំង​៨​នេះ​លក់​ប្រេង​មិន​គ្រប់​ចំណុះ​។ នេះ​បើតាម​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​



​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ស្ថានីយ​ទាំង​៨​នេះ មាន​ខ្លះ​លក់​ប្រេង​បាត់​ចំណុះ ៣​ភាគរយ​, ខ្លះ ៤​ភាគរយ​។ ហើយ​ស្ថានីយ​ចំនួន​៤ ក្នង​ចំណោម​នោះ បន្លំ​យក​សាំង​ធម្មតា ដាក់ថា សាំង​ស៊ុប​ពែរ ។​

​គួរ​បញ្ជាក់ថា ការលក់​ប្រេង​បន្លំ​បរិមាណ និង​គុណភាព​នេះ បានកើត​ឡើង​នៅ​ទីតាំង​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដែល​មន្ត្រី​កាំកុងត្រូល បាន​ពិនិត្យ​រកឃើញ​ជារឿយៗ​៕


Tag:
 ប្រេងឥន្ធនៈ​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com