អន្តរជាតិ
ការស្ទង់មតិ​បង្ហាញថា​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​ការដាក់កំហិត​លើ​ចំនួន​ជនអន្តោប្រវេសន៍
08, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​បញ្ហា​អន្តោប្រវេសន៍​នៅតែ​ជា​បញ្ហា​ប្រឈម​នៅក្នុង​ឆាកនយោបាយ​របស់​អាមេរិក ខណៈ​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អ​ណា​ត្តិ​ប្រធានាធិបតី​ខិតជិត​មកដល់ ហើយ​ការស្ទង់មតិ​មួយចំនួន​ទំនងជា​បង្ហាញថា​ពួក​អ្នកបោះឆ្នោត​សភា​ពាក់កណ្តាល​អ​ណា​ត្តិ​ប្រធានាធិបតី​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​គាំទ្រ​ការដាក់កំហិត​លើ​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ចូលមកក្នុង​សហរដ្ឋអាមេរិក​។​



​យោងតាម​ការស្ទង់មតិ​កាលពី​ខែមេសា​របស់​ក្រុមហ៊ុន​ស្ទង់​មតិ​ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​ពួក​អ្នក​អភិរក្សនិយម​បាន​បង្ហាញថា ជិត​ពីរភាគបី​នៃ​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​ការកាត់បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍​។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​សួរ​ទៅកាន់​អ្នកបោះឆ្នោត​អំពី «​គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​សហព័ន្ធ​នាពេល​បច្ចុប្បន្ន​ដែល​បានចេញ​ប័​ណ្ឌ​ការងារ​សម្រាប់​មួយជីវិត​ដល់​ជនអន្តោប្រវេសន៍​ចំនួន​ប្រមាណ​១​លាន​នាក់​បន្ថែមទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ជា​រៀងរាល់ឆ្នាំ​។ តាមរយៈ​គោលនយោបាយ​ដែល​ជិត​ស្មើនឹង​ចំនួន​ជនអន្តោប្រវេសន៍​ថ្មីៗ​នេះ តើ​រដ្ឋាភិបាល​គួរ​បន្ថែមចំនួន​ជា​រៀងរាល់ឆ្នាំ​ឬ​?» ៦៤​ភាគរយ​និយាយថា​រដ្ឋាភិបាល​សហព័ន្ធ​គួរតែ​បន្ថែមចំនួន​ជនអន្តោប្រវេសន៍​តិចជាង​នេះ​»​។ គេ​សង្កេតឃើញថា​ការយល់ឃើញ​បែបនេះ​កើតមាន​ក្នុងចំណោម​បុរស ស្ត្រី ពួក​សាធារណរដ្ឋ អ្នក​ឯករាជ្យ ពួក​ប្រជាធិបតេយ្យ និង​ពួក​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com