កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal នឹង​តែងតាំង​អ្នក​ស្នង​តំណែង Wenger ឲ្យ​បាន​មុន World Cup
08, May 2018 , 9:39 pm        
រូបភាព
Arsenal មាន​ទំនុកចិត្ត​ក្នុង​ការរក​អ្នក​ស្នង​តំណែង​លោក Arsene Wenger ឲ្យ​បាន​មុនពេល​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ​។​



​អ្នកចាត់ការ​សញ្ជាតិ​បារាំង Wenger នៅសល់ កាតព្វកិច្ច​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ​តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ បន្ទាប់មក​លោក​នឹងត្រូវ​ចាក​ចេញពី ទីកន្លែង​ដែល​ធ្លាប់​គ្រប់គ្រង​រយៈពេល​២២​ឆ្នាំ នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

BBC បាន​ផ្សាយ​ដូច្នេះ​ថា Arsenal មិនមាន​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​សម្រាប់​ដំណើរការ​ជ្រើសរើស​គ្រូ​ថ្មី​នោះទេ​ប៉ុន្តែ ពួកគេ​រំពឹងថា​នឹង​ប្រកាស​ពី​សមាសភាព​អ្នក​ដែល​ត្រូវ​ជំនួស​តំណែង​អ្នកចាត់ការ​វ័យ​៧៦​ឆ្នាំ​ឲ្យ​បាន​មុនពេល​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​លោក​ទី​២២​នៅ​រុស្ស៊ី​នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​។​

​សមាសភាព​អ្នកដឹកនាំ​ថ្មី​ដែល​សារព័ត៌មាន​ល្បីៗ​បានលើកឡើង រួមមាន​លោក Luis Enrique អតីត​អ្នកចាត់ការ Barcelona ដែល​ត្រូវបាន​គេ​មើលឃើញថា​កំពុង​នាំមុខគេ​ក្នុងការ​ជំនួស​កៅអី​លោក Wenger​។ លោក Joachim Low គ្រូ​ជម្រើសជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន​, Carlo Ancelotti ដែល​បច្ចុប្បន្ន​នៅ​ទំនេរ​ពី​ការងារ​, Massimiliano Allegri គ្រូបង្វឹក Juventus, Mikel Arteta ជំនួយការ​លោក Pep Guardiola នៅ Man City, Leonardo Jardim គ្រូបង្វឹក​ក្លិប Monaco និង Patrick Vieira គ្រូបង្វឹក​ក្លិប New York City ជាដើម​នោះ ក៏​ស្ថិតក្នុង​បញ្ជី​ដែរ​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  Arsenal
  Arsene Wenger
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com