ជាតិ
សេដ្ឋកិច្ច
សហគ្រាស​ធុន MSMEs នៅ​កម្ពុ​ជាមាន​ជាង ៥០​ម៉ឺន តែ​ចុះបញ្ជី​បាន​ជាង​២​ម៉ឺន​
09, May 2018 , 7:59 am        
រូបភាព
រូបពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រូបពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដោយ:
​ភ្នំពេញ​៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើកឡើងថា ក្រសួង​កំពុង​ជំរុញ​កិច្ចការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម (MSMEs) នៅ​កម្ពុជា ព្រោះថា​នៅពេល​សហគ្រាស​អស់នោះ​ដំណើរការ​ក្នុង​ប្រព័ន្ធ ឬ​ក្របខណ្ឌ​ច្បាប់ ទើប​អាចជួយ​គាំទ្រ​ផ្នែក​ផ្សេងៗ​ដល់​សហគ្រាស​ទាំងនោះ​បាន​។ លោក ចម ប្រសិទ្ធ បាន​ថ្លែង​បែបនេះ​ប្រាប់​អ្នកកាសែត​ក្នុង​វេទិកា​ស្ដីពី​ការធ្វើ​អាជីវកម្ម​ថ្មី​របស់ MSMEs ដោយ​ផ្អែកលើ​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃទី​៧​ខែឧសភា​។



​សូម​ស្ដាប់​ប្រសាសន៍ លោក ចម ប្រសិទ្ធ ខាងក្រោម​នេះ​៖




​បើតាម​លោក ចម ប្រសិទ្ធ សហគ្រាស​ខ្នាត MSME ទាំងអស់​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង​៥០​ម៉ឺន ហើយ​ក្នុងចំណោម​នោះ​សហគ្រាស​ជាង ២​ម៉ឺន​បាន​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ លោក​បន្ថែមថា សហគ្រាស​ធុន​តូច​បំផុត នាពេល​កន្លងមក ត្រូវបាន​លើកលែង​ក្នុងការ​ចុះបញ្ជី តែ​មកដល់​សព្វថ្ងៃ​ក្រសួង​កំពុង​រក​វិធី​ឲ្យ​សហគ្រាស​ប្រភេទ​នោះ​ចុះបញ្ជី ដើម្បី​ជួយ​អភិវឌ្ឍន៍​សហគ្រាស​ទាំង​នោះ​។ ហើយ​រដ្ឋាភិបាល​នឹង​យក​កម្រៃ​ចុះបញ្ជី​តិចតួច​បំផុត​។

​បើតាម​ការប្រកាស​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ ក្នុងពេល​កន្លងមក សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​ចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត​ក្នុងអំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​២​ឆ្នាំ​៕


Tag:
 MSME
  SME
© រក្សាសិទ្ធិដោយ thmeythmey.com