«​ស្រី​កែវ​» ជា​ដំរី​ញី​តែមួយគត់​នៅ​រតនគិរី ហើយក៏​ជា​ក្ដីសង្ឃឹម​នៃ​កំណើត​កូនដំរី​ថ្មី
ជាតិ
បទសម្ភាសន៍
វីដេអូ
«​ស្រី​កែវ​» ជា​ដំរី​ញី​តែមួយគត់​នៅ​រតនគិរី ហើយក៏​ជា​ក្ដីសង្ឃឹម​នៃ​កំណើត​កូនដំរី​ថ្មី
09, May 2018 , 8:59 pm        
រូបភាព
​ខេត្តរតនគិរី បច្ចុប្បន្ន​មាន​ដំរី​នៅសល់តែ ៤​ក្បាល​ប៉ុណ្ណោះ​។ ក្នុងចំណោម​នោះ​មាន ដំរី ញី តែមួយ​ក្បាល​ប៉ុណ្ណោះ ឈ្មោះថា «​ស្រី​កែវ​» ។ «​ស្រី​កែវ​» ជា​ក្ដីសង្ឃឹម​តែមួយគត់ ដែល​សមាគមន៍​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ដែល​កំពុង​ចិញ្ចឹម​ទាំង​៤​ក្បាល នៅ​ខេត្តរតនគិរី ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រន​ត​គិរី រំពឹងថា អាចបង្កើត​កូនដំរី​ថ្មី និង​ផ្តល់​ពន្លឺ​ថ្មី ដល់​ការអភិរក្ស​ដំរី នៅក្នុង​ខេត្តរតនគិរី​។



«​ស្រី​កែវ​» ជា​ដំរី​ញី​តែមួយគត់ នៅក្នុង​ចំណោម​ដំរី​៤​ក្បាល ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី​។ «​ស្រី​កែវ​» មាន​អាយុ​៣៧​ឆ្នាំ ហើយ​នាង គឺជា​ក្តីសង្ឃឹម​តែមួយគត់​ថា​អាចជួយ​បង្កើត​កូនដំរី​ថ្មី បាន​នាពេលខាងមុខ​។ ក្តីសង្ឃឹម​នេះ​កើតឡើង ស្រប​ពេលដែល ស្រី​កែវ កំពុងមាន​ភាពស្និទ្ធស្នាល ជាមួយ​ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះថា បុក​វ៉ា​។ ប៉ុន្តែ​បើតាម ហ្ម​របស់​ស្រី​កែវ  លោក មិ​ល អេ​ន ជា​ជនជាតិដើម​ភាគតិច​ប្រូ​វ ដំរី​ញី ត្រូវការ​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ដំរី​ឈ្មោល​ណាមួយ មួយរយៈ​ធំ​សិន ទើប​អាច​ឈានដល់​សម្ព័ន្ធភាព ក្នុង​ការបង្ក​កំណើត​បាន​។

​នេះ​គឺជា​កិច្ច​សម្ភាស​រវាង កញ្ញា ថា​ន រស្មី អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក មិ​ល អេ​ន ហ្ម ដែល​មើលថែ «​ស្រី​កែវ​» ៖









Tag:
 ដំរី​
 ​រតនគិរី​
 ​កំណើត​ថ្មី​
 ​ព្រៃ​សមាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com