ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បើ​ញ័រ​ដើមទ្រូង ហើយ​បែកញើស​ជោគ​ខ្លួន ត្រូវ​ទៅ​ពេទ្យ​ជំនាញ​បេះដូង​ជាបន្ទាន់​
10, May 2018 , 2:38 pm        
រូបភាព
ដោយ:
​ប្រសិនបើ​លោកអ្នក មាន​អាការ ញ័រ​ដើមទ្រូង បែកញើស​ជោគ​ខ្លួន ហើយ​ជីពចរ​ចុះខ្សោយ ត្រូវ​ប្រញាប់ ទៅកាន់​មន្ទីរពេទ្យ​ជំនាញ​បេះដូង​ឲ្យ​បាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះនេះ​ជាស​ញ្ញា​គ្រោះថ្នាក់​ដល់​ជីវិត​។ បញ្ហា​នេះ​អាច​កើតឡើង ទៅលើ​អ្នកមាន​បញ្ហា​ចង្វាក់បេះដូង បូករួម​មាន​ជំងឺ​ប្រចាំកាយ ដូចជា​លើសឈាម ទឹកនោមផ្អែម ឬ​ស្ទះ​សរសៃឈាម​បេះដូង​។​



​ប្រសិន​ជួបប្រទះ​អ្នក​ដែលមាន​បញ្ហា​ញ័រ​ដើមទ្រូង បែកញើស​ជោគ​ខ្លួន ជីពចរ​ចុះខ្សោយ ឬ​ចុក​ទ្រូង​ខ្លាំង​រហូត​ស្រែកថា​អូយ ហើយ​ស្ងាត់​មាត់​នោះ វិធី​តែ​ម្យ៉ាង ដែល​អាចជួយ​គេ​បាន គឺ​បញ្ជូន​ទៅកាន់​ពេទ្យ​ជំនាញ​ផ្នែក​បេះដូង ដែល​នៅ​ជិត​បំផុត ព្រោះ​ករណីនេះ អាចធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​ភ្លាមៗ​បាន​។​

​តាម​ការបញ្ជាក់​ពី​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​វឌ្ឍនៈ​វិជ្ជា អ្នកជំងឺ​ប្រភេទ​នេះ បើទោះជា​អាចជួយ​សង្គ្រោះ​ជីវិត​បាន​ហើយ​ក្ដី តែ​ពួកគេ​នៅតែ​ប្រឈម​នឹង​សេចក្ដីស្លាប់​ដដែល បើសិន​ជាមាន​ករណី​រំភើប​ខ្លាំង ឬ​រន្ធត់​ខ្លាំង​ជាដើម ព្រោះថា​អ្នកជំងឺ​វិបត្តិ​បេះដូង គឺ​ត្រូវការ​ឲ្យ​បេះដូង​លោត​ស្មើ​ជានិច្ច​។​

​វិបត្តិ​បេះដូង​កម្រិតធ្ងន់​នេះ កើតឡើង​ទៅលើ​អ្នកជំងឺ​ណា ដែលមាន​ជំងឺ​ប្រចាំកាយ​ស្រាប់ ដូចជា​ជំងឺលើសឈាម ស្ទះ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សារ៉ាក់ ផល្លី ដូចតទៅ​៖



​គ្លីនិក​វឌ្ឍនៈ​វិជ្ជា មាន​ទីតាំងនៅ ផ្ទះ​លេខ R24-26 ផ្លូវជាតិ​លេខ​៦ ក្រុម​១ ភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​ទៅកាន់​លេខ​៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕


Tag:
 នាទី​សុខភាព​
 ​ពាណិជ្ជកម្ម​
 ​ស្ទះ​សរសៃឈាម​
 ​សន្លប់​
 ​ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com