ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បង្អែម អាចជា​ឃាតករ​លាក់​មុខ​
13, May 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផល​អាក្រក់​ដែល​អ្នក​អាច​ទទួលបាន​ក្រោយ​ពេលដែល​អ្នក​ពិសារ​បង្អែម​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1.    ក្រោយ​ពេលដែល​អ្នក​ពិសារ​បង្អែម​ច្រើន អ្នកនឹង​ចាប់ផ្តើម​ធាត់​ដោយ​មិនដឹង​ខ្លួន ដោយ​ធ្វើ​ឲ្យ​រាង​អ្នក​អាច​បំផ្លាញ​ទាំងស្រុង​។ ដូចនេះ បើ​អ្នក​ចង់​រក្សា​រាង​ឲ្យ​ស្អាត អ្នក​គួរតែ​កាត់បន្ថយ​ការបរិភោគ​បង្អែម​ទាំងឡាយ​។​
 
2.    ក្រៅពី​ធាត់ បង្អែម​ទាំងនេះ នឹង​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ ថែមទាំង​អាច​នាំ​ជំងឺ​ទឹកនោមផ្អែម​មកជា​មួយ​ផងដែរ​។ ជាពិសេស អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​ខ្លាំងណាស់ រួមទាំង​ជំងឺ​ជាច្រើន​ទៀត​។​
 
3.    វីតាមីន​B​ក្នុង​រាងកាយ​អ្នកនឹង​ធ្លាក់ចុះ ក្រោយ​ពេលដែល​អ្នក​ពិសារ​បង្អែម​ច្រើនពេក​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្ងប់​ឡើយ​។​
 
4.    ឆ្អឹង​របស់​អ្នកនឹង​ចាប់ផ្តើម​ខ្វះ​កាល់ស្យូម ដោយ​ធ្វើ​ឲ្យ​វា​ងាយ​ពុក​ជាទីបំផុត ក្រោយ​ពេលដែល​អ្នក​ចូលចិត្ត​ពិសារ​របស់​ផ្អែម​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ ដោយ​កុំ​បរិភោគ​ច្រើនពេក​ឲ្យ​សោះ ដើម្បី​អាច​រក្សា​សុខភាព​អ្នក​ឲ្យ​រឹងមាំ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com