ពីនេះ ពីនោះ
«​សារសំខាន់​» និង​«​សារៈសំខាន់​» ពាក្យ​ណាមួយ​ត្រឹមត្រូវ​?
14, May 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ «​សារ និង​សារៈ​» គឺ​មានន័យ​ដូចគ្នា​បេះបិទ ចំពោះ​អត្ថន័យ ក៏​ដូចគ្នា​ដែរ​។ ក្នុង​វចនានុក្រម​ខ្មែរ ដែល​បញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​សារ និង​សារៈ​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ សំខាន់ បាន​ដូចគ្នា​។​

 
​តាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​សារ និង​សារៈ​» មានន័យថា ខ្លឹម​, សេចក្តី​ខ្ជាប់ខ្ជួន​, មាំមួន​,​រឹងប៉ឹង​, កម្លាំង​,​អំណាច​,​ក្លាហាន​,​ផលប្រយោជន៍​,​អង់អាច​, សេចក្តី​ពិត​,  តម្លៃ​, ទ្រព្យ​, សម្បត្តិ​, របស់​សុទ្ធ ។​ល​។​
 
​នៅក្នុង​ការសរសេរ «​សារ ឬ​សារៈ​» ជាមួយ​ពាក្យ​ដទៃ ដូចជា​ពាក្យ សំខាន់​, ប្រយោជន៍​។ ចំពោះ​ពាក្យ​ដែលមាន​ពាក្យ សារ នៅ​ជាមួយ មានដូចជា សារ​គិត (​គិត​ខ្ជាប់ខ្ជួន​), សារទិស​(​គ្រប់​ទិស​), សារព័ត៌មាន​(​កាសែត​), សារប្បវត្តិ​(​ដំណឹង​ពិត​), សារភូត​(​ដែលជា​ដើមចម​), សារមន្ទីរ​(​មន្ទីរ​ដាក់​របស់​មាន​តម្លៃ​), សារវន្ត​(​អ្នកដឹង​អ្វីៗ​ដែលមាន​ប្រយោជន៍​), សារ​វ័ទ (​អ្នកដឹង​អ្វីៗ ដែលមាន​តម្លៃ​) ។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com