ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៨​ក្បាច់​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​២០​ឆ្នាំ​
14, May 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.    ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ស្បែ​កនៅ​ជុំវិញ​រង្វង់​ភ្នែក​អ្នក​ឆាប់​ខូច អ្នក​គួរតែ​ពាក់​វែង​តា​ការពារ​កម្តៅថ្ងៃ​នៅពេលដែល​អ្នកចេញ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ភ្លឺ ទើប​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ឆាប់​ខូច​។​
 
2.    មុន​ពេលដែល​អ្នកចេញ​ក្រៅ​៣០​នាទី អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ព្រោះ​មានតែ​ឡេ​នេះ​ទេ ដែល​អាច​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ហើយ​មិនឆាប់​ខ្មៅ​។​
 
3.    អ្នក​គួរតែ​កុំ​ជក់បារី ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ព្រោះ​ផ្សែង​បារី​នេះ ជា​អ្នក​ដែល​អាច​សម្លាប់​អ្នក​បាន ដោយ​បំផ្លាញ​ទាំង​សុខភាព និង​ស្បែក​របស់​អ្នក​។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំ​នៅ​ជិត​ឲ្យ​សោះ​។​
 
4.    អ្នក​គួរតែ​គេង​ផ្ងារ ដោយ​មិនគួរ​គេង​ផ្កាប់ គេង​បែរ​ទៅ​ឆ្វេង និង​ស្តាំ​ទេ ព្រោះ​វា​សុទ្ធតែ​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ជ្រួញ​ទាំងអស់​។ ដូចនេះ មានតែ​ការ​គេង​ផ្ងារ​នេះ​ទេ អាចធ្វើ​ឲ្យ​ស្បែក​អ្នក​នៅ​ក្មេង​ជានិច្ច​។​
 
5.    អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ព្រោះ​ការហាត់​ប្រាណ​បញ្ចេញ​ញើស​នេះ អាចជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ព្រមទាំង​អាចធ្វើ​ឲ្យ​ស្បែក​ស្អាត​ផងដែរ​។ ដូចនេះ វិធី​នេះ​ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ​ណាស់​។​
 
6.    បន្លែ ផ្លែឈើ និង​ទឹក អ្នក​គួរតែ​ញ៉ាំ​ឲ្យ​ច្រើន ព្រោះ​នៅក្នុង​នោះ​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ស្អាត​ក៏​ពិបាក​ដែរ​។​
 
7.    អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​ពិសារ ទើប​មិន​បំផ្លាញ​ស្បែក​អ្នក ដោយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ​។ ដូចនេះ មានតែ​ការ​ញ៉ាំ​បង្អែម​តិច​ទេ ទើប​ស្បែក​មិន​កើតមាន​បញ្ហា​យ៉ាង​ងាយ​។​
 
8.    ការកាត់បន្ថយ​សម្ពាធ នឹង​អាចធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​ដល់​ទៅ​២០​ឆ្នាំ​។ ដូចនេះ មិន​ថា​អ្នកមាន​សម្ពាធ​ការងារ​ធំ​ប៉ុណ្ណា​ក៏ដោយ ក៏​អ្នក​គួរតែ​រក​វិធី​ដើម្បី​បន្ធូរ​អារម្មណ៍ ទើប​ស្បែក​អ្នក​មិនឆាប់​ចាស់​មុន​អាយុ​របស់​អ្នក​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com