ពីនេះ ពីនោះ
«​អាកាស​,​ឱកាស និង​អវកាស​» បង្ហាញ​ន័យ​ផ្សេងគ្នា​ដូចម្តេច​?
13, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យោងតាម​ការបកស្រាយ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​អាកាស ឱកាស និង​អវកាស​» សម្រាប់​ប្រើ​ក្នុងន័យ​ខុសៗ​។ «​អាកាស​» ចង់​បញ្ជាក់​ពី​លំហ​មេឃ ចំណែក «​ឱកាស និង​អវកាស​» សម្រាប់​បញ្ជាក់​ពី​ពេលវេលា​។

 
​ពាក្យ «​អាកាស​» ជា​លំហ​មេឃ​, លំហ​មាន​ខ្យល់​, ទីវាល​ធេង​ទទេ​, ចន្លោះ​ធេង​ទទេ​, ទី​ឱកាស​ដែលមាន​ខ្យល់​,​ចន្លោះ​ដែលមាន​ខ្យល់​ចេញចូល​បាន​។ សត្វ​ហើរ​លើ​អាកាស​,​កណ្តាល​អាកាស​, យក​ខ្យល់អាកាស​។ 
 
​ចំពោះ «​ឱកាស​» និង «​អវកាស​» សម្រាប់​សំដៅលើ​ពេលវេលា ដូចជា ហេតុ​, ការណ៍​, ស្ថាន​, ទី​, ទី​ទំនេរ​, វេលា​, ចន្លោះ​, ពេល​ស្រួល​,​ផ្លូវ​, ទំនង​, សិទ្ធិជោគ​, ការនិយម​, ការអនុលោម​, សេចក្តី​អនុញ្ញាត​ឲ្យ​, ការយល់ព្រម​តាម​។ បើកឱកាស​ឲ្យ បើកផ្លូវ​ឲ្យ​, សូមឱកាស (​សូម​ពេល​), ឱកាសទាន​(​ឲ្យ​ពេល​)​។​ល​។ នេះ​បើ​យោងតាម​ការបកស្រាយរ​បស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com