កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី​៖ ឥណ្ឌូណេស៊ី​នឹង​បិទ​សាលា​នៅ​ហ្សា​ការ​តា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ
13, May 2018 , 10:39 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​ឥណ្ឌូណេស៊ី​នឹង​បិទ​សាលារៀន​នៅ​ទូទាំង​ក្រុង​ហ្សា​កាតា​អំឡុងពេល​ការប្រកួត​កីឡា​អាស៊ី (Asia Games) ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរ​រាច​រណ៍ ខណៈ​បច្ចុប្បន្ន​កំពុងមាន​បញ្ហា​ធ្ងន់​ធ្វ​រ​ខ្លាំង​ក្នុងការ​ធ្វើដំណើរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​នៅសល់តែ​ជាង​៣​ខែ​ទៀត​ប៉ុណ្ណោះ​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នឹង​ចាប់ផ្តើម​ហើយ​ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហ្សា​កាតា និង​ប៉ាល​បាង (Palembang) លើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក​ចំនួន ១៥០០០​នាក់​។ ស្របពេល​គ្នា​នេះ អ្នករៀបចំ​ការប្រកួត​កំពុង​គិតគូ​ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍ ដែល​កំពុង​រំខាន​ដល់​ការធ្វើដំណើរ​យ៉ាងខ្លាំង​ក្នុង​រដ្ឋធានី​នេះ​។​
 
​បើតាម​លោក Erick Thohir អ្នករៀបចំ​ការប្រកួត​កីឡា​អាស៊ី​នេះ អះអាងថា​អាច​នឹងមាន​វិធាន​ការបិទ​សាលារៀន​នៅក្នុង​ក្រុង​ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ​របស់​សិស្ស ដែល​លោក​រំពឹងថា​អាច​កាត់បន្ថយ​ចរាចរ​លើ​ដង​ផ្លួ​វ​បាន​ប្រហែល ២០ ភាគរយ​ដែរ​។​
 
​មួយវិញទៀត សិស្ស​ដែល​សម្រាក​ពី​ការសិក្សា​នោះ យើង​អាច​ស្នើ​ឲ្យ​ពួកគាត់​មក​ធ្វើជា​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើការ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​កីឡា​អាស៊ី​នេះ​បាន​ថែម​ទៀតផង​។​
 
«​នេះ​គឺជា​ឱកាស​សម្រាប់​យើង ... ដើម្បី​អ​បាន​អ្នក​ស្មា​ក់​ចិត្ត​ចូលរួម​ក្នុង​កីឡា​អាស៊ី ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ចរ​រា​ចរណ៍​ជិត ២០ ភាគរយ​ថែមទៀត​»​។ លោក Thohir និយាយ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​កីឡា​នេះ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្វីដែល​បានលើកឡើង​ខាង​លើក​នេះ នៅ​មិនទាន់​ច្បាស់​ថា​ត្រូវអនុវត្ត​នៅឡើយ​ទេ ខណៈ​ការប្រកួត​ព្រឹត្តិការណ៍​ពហុ​កីឡា​នេះ​នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨៕

Tag:
 កីឡា​អាស៊ី​
  Asian Games
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com