ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ជំងឺ​មុន​បង្កឡើង​ដោយសារ​អ្វីខ្លះ​?
13, May 2018 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​មុន​កើតឡើង​នៅពេលដែល​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​ឬ​សេ​បូម ដែល​ស្ថិតនៅ​គល់​រោម​មានការ​ភ្ញោ​ច​ច្រើន​ក្នុងពេល​ពេញវ័យ ឬ​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​។ ប្រេង​សេ​បូម​គឺជា​សារធាតុ​ធម្មជាតិ​មួយ​ដែល​ផ្តល់​ភាព​រំអិល និង​ការពារ​ស្បែក​។ កាលណា ប្រេង​មួយ​នេះ​ផលិត​កាន់តែច្រើន គឺ​ជាប់ទាក់ទង​នឹង​ការប្រែប្រួល​របស់​ឥរិយាបថ​មនុស្ស ហើយ​វា​ក៏​នាំ​ឲ្យ​មាន​ការស្ទះ​ដល់​គល់​រោម​បានដែរ​។ រឿងនេះ​នឹង​បង្ក​ឲ្យ​ទៅជា Whitehead បើសិនជា​វា​ត្រូវបាន​គ្របដណ្តប់​ដោយ​ស្រទាប់​ស្បែក ឬ​ប៉ះពាល់​នឹង​ខ្យល់ នឹង​ទៅជា Blackhead វិញ​។ គល់​រោម​ដែល​ស្ទះ​នឹង​រីក​ធំៗ​ទៅ​បន្តិច​ម្តងៗ រហូត​ទៅជា​ដុំ​មុន​កើតឡើង​។ នៅពេល​គល់​រោម​រីក​ធំ ជញ្ជាំង​របស់​វា​ប្រហែលជា​បែក ដែលជា​ហេតុ​នាំ​ឲ្យ​មាន​សារធាតុ​រលាក​កើតឡើង និង​បាក់តេរី​លើ​ស្បែក​ចូលទៅក្នុង​ស្រទាប់​ជ្រៅៗ​របស់​ស្បែ​កបាន ទៅជា​ការ​រលា​កបាន​។ នៅពេលនេះ​វា​អាច​ទៅជា​ខ្ទុះ​ផង មុន​ផង និង​គីស​ទៀត​។

 
​ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​មិនមែនជា​ដើមហេតុ​នាំ​ឲ្យ​កើតមុន​ឡើយ​៖
•    អាហារ​៖ ឪពុកម្តាយ​ច្រើនតែ​ប្រាប់​កូន​វ័យ​ជំទង់​របស់ខ្លួន​ឲ្យ​ចៀសវាង​ការ​ញ៉ាំ​ភី​ហ្សា និង​អាហារ​ចៀន ខណៈពេលដែល​វា​ប្រហែលជា​មិនល្អ​សម្រាប់​សុខភាព​ទូទៅ តែ​វា​ក៏​មិនមែន​នាំ​ឲ្យ​កើតមុន​ដែរ​។ ថ្វីបើ​ការសិក្សា​ថ្មីៗ​មួយចំនួន​បានបញ្ជាក់​ថា របប​អាហារ​មាន​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ ទឹកដោះគោ និង​សូកូឡា​ធ្វើ​ឲ្យ​មុន​មាន​បញ្ហា​កាន់តែខ្លាំង តែ​វា​មិន​ប្រាក​ឡើយ​។​
 
•    ភាព​គគ្រិច​៖ Blackheads គឺជា​ជាតិ​ប្រេង​ដែល​ធ្វើ​អុកស៊ីតកម្ម មិនមែន​ជាការ​គគ្រិច​ឡើយ​។ ញើស​មិន​ធ្វើ​ឲ្យ​កើតមុន​ទេ ហើយ​វា​ក៏ត្រូវ​បាន​ផលិត​ចេញ​នៅ​ក្រពេញ​ផ្សេង​ក្នុង​ស្បែក​ដែរ​។ ម្យ៉ាងទៀត ការដែល​លាង​សម្អាត​ខ្លាំងបេក​អាចធ្វើ​ឲ្យ​ស្បែក​ទៅជា​ស្ងួត និង​រលា​កបាន​។ 
 
•    ស្ត្រេ​ស​៖ អ្នកខ្លះ​ពិបាកចិត្ត​ដោយសារតែ​កើតមុន ដូច្នេះ​ពួកគេ​ក៏​ញិច​វា​ចេញ ហើយក៏​ធ្វើ​ឲ្យ​វា​កើតឡើង​កាន់តែ​យូរ​ដែរ​។ យ៉ាងណាមិញ ស្ត្រេ​ស​មិនមែន​ដើរតួនាទី​ច្រើន​លើ​ការបង្កើត​ជា​ជំងឺ​មុន​ឡើយ​។ 
 
​ជា​ម្តងម្កាល ខាងក្រោម​នេះ​អាចជា​កត្តា​នាំ​ឲ្យ​អ្នកជំងឺ​មួយចំនួន​ចេញ​មុន​លើ​មុខ​ដែរ​៖
•    ដំណរ​ពូជ​៖ បើសិនជា​ឪពុកម្តាយ​ម្នាក់​របស់​អ្នកមាន​ជំងឺ​មុន​ធ្ងន់ធ្ងរ វា​ទំនងជា​ធ្វើ​ឲ្យ​អ្នក​កើតមុន ឬ​ពិបាក​គ្រប់គ្រង​ការកើត​មុន​ដែរ​ហើយ​
•    សម្ពាធ​៖ សម្រាប់​អ្នកជំងឺ​ខ្លះ ការ​មាន​សម្ពាធ​ពី​ការពាក់​មួកសុវត្ថិភាព អាចធ្វើ​ឲ្យ​កើតមុន​ដែរ​។ 
•    ថ្នាំ​៖ ថ្នាំ​ខ្លះ​ប្រហែលជា​ធ្វើ​ឲ្យ​មុន​កាន់តែ​ធ្ងន់​ដូចជា ថ្នាំ​ដែលមាន​ជាតិ Iodides, bromides, ឬ​ថ្នាំ​ចាក់ ឬ​លេប​ប្រភេទ Steroids ជាដើម​
•    ការងារ​៖ ការងារ​ខ្លះ ការប៉ះពាល់​នឹង​ផលិតផល​រោគ​ចក្រ​ដូចជា ប្រេង​កាត់​ឥ​វ៉ាន់​ប្រហែលជា​បង្កើតបាន​ជាមុន​លើ​ស្បែក​ដែរ​។ 
•    ផលិតផល​សម្អាង​៖ ផលិតផល​សម្អាង​មុខមាត់ និង​ថែរក្សា​ស្បែក​ខ្លះ​អាចធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស ដែល​នាំ​ឲ្យ​កើតមុន​បានដែរ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com