បទសម្ភាសន៍
សេដ្ឋកិច្ច
រយៈពេល៤ខែ ខេត្តព្រះសីហនុទទួលទេសចរបានជិត១លាននាក់ រូបភាពហ្វេសប៊ុកក្រសួងទេសចរណ៍
× រយៈពេល៤ខែ ឆ្នាំ២០១៨នេះ មានទេសចរជាតិ និងអន្តរជាតិចំនួន៩៥៣,១៧១នាក់ មកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ កើនឡើងជាង១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨។
បើតាមលោក តាំង សុចិត្រគ្រឹស្នា ក្រៅពីទេសចរចិន ក៏មានភ្ញៀវទេសចរជនជាតិអន្តរជាតិជាច្រើនជាតិសាសន៍ទៀតដែរ ដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដូចជារុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម៕
Tag:
ទេសចណ៍
ភ្ញៀវទេសចរណ៍
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com