ដំរី​«​បាក់ ម៉ៃ​» ដែល​ធ្លាប់​សម្លាប់​ហ្ម​ខ្លួនឯង បាន​ប្តូរ​ពី​កាច មក​ស្លូត និង​គួរ​ឲ្យ​ស្រឡាញ់​
ជាតិ
បទសម្ភាសន៍
វីដេអូ
ដំរី​«​បាក់ ម៉ៃ​» ដែល​ធ្លាប់​សម្លាប់​ហ្ម​ខ្លួនឯង បាន​ប្តូរ​ពី​កាច មក​ស្លូត និង​គួរ​ឲ្យ​ស្រឡាញ់​
13, May 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ «​បាក់ ម៉ៃ​» ជា​ដំរី​ឈ្មោល​ដែល​ដែល​កាច ហើយ​ធ្លាប់​សម្លាប់​ហ្ម​របស់ខ្លួន​កាលពី​ជិត​៣​ឆ្នាំមុន នៅក្នុង​ខេត្តមណ្ឌលគិរី​។ ក្រោយ​ហេតុការណ៍​នេះ  បាក់ ម៉ៃ ត្រូវបាន​សមាគមន៍​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ដែលមាន​ទីតាំងនៅ​ខេត្តរតនគិរី សុំ​វា​មក​ចិញ្ចឹម​។ ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពី​សមាគមន៍​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ជាង​២​ឆ្នាំ​មកនេះ បាក់ ម៉ៃ បាន​ផ្លាស់ប្តូរ​អត្តចរិត មកជា​ស្លូតបូត គួរ​ឲ្យ​ស្រលាញ់ មិន​កាច​ដូច​ពីមុន​ឡើយ​។​


​ហ្ម​ថ្មី​របស់ បាក់ ម៉ៃ គឺ​លោក ប៊ុន​រឿន ផ្លាស បានបញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ទម្រាំ បាក់ ម៉ៃ ត្រឡប់មក​ស្លូតបូត​វិញ​ដូច​សព្វថ្ងៃ លោក ដែលជា​ហ្ម ធ្លាប់​ធ្លាក់​ពីលើ​ខ្នង វា ៣​លើក​រួចទៅហើយ ដោយសារ​ដំរី​នេះ មិន​ចង់​ឲ្យ​លោក​មក​នៅក្បែរ​។ យ៉ាងណា​បច្ចុប្បន្ននេះ បាក់ ម៉ៃ អាច​ដឹក​ភ្ញៀវ​ទេចរ​ដើរ​កំសាន្ត​តាម​ព្រៃ​សហគមន៍ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​មកលេង​ទីនេះ ក៏​ស្រលាញ់​បាក់ ម៉ៃ ខ្លាំង​ផងដែរ ដោយ​ភាព​ស្លូតបូត របស់​ដំរី​ឈ្មោល​មួយ​នេះ​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​រវាង កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​និង លោក លោក ប៊ុន​រឿន ផ្លាស ហ្ម​របស់ បាក់ ម៉ៃ ដូចតទៅ​៖
 
 











Tag:
 ដំរី​
 ​ បាក់ ម៉ៃ​
 ​ ហ្មដំរី​
 ​ អៃ​រាវ​ត្តា​
  ​រតនគិរី​
 ​ មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com