ពីនេះ ពីនោះ
ស្រែ​ង៉ោង​៖​ពាក្យ​លេងសើច​ដែល​បង្ហាញ​នូវ​ការរើសអើង​!
14, May 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ


បទ​ពាក្យ​៧
-​ស្រែ​ណាស់ សំរែ​ណាស់ ស្រែ​ង៉ោង​
​ស្មេរ​មិន​បំប៉ោង​ឮ​ច្រើនគ្រា​
​ក្មេង​ចាស់​ប្រុស​ស្រី​គេ​ដៀល​គ្នា​
​ទោះ​ពេល​ការងារ​ឬ​ដើរលេង​។​
 
-​មិន​ថា​នៅផ្ទះ​ឬ​នៅ​ផ្សារ​
​ទៅ​បុណ្យ​ទៅ​ការ​ទៅ​ស្តាប់ភ្លេង​
​គេ​ថា​គេ​ដៀល​ពេល​ញ៉ាំ​គេង​
​គេ​ស្តី​ដៀល​លេង​បែប​លែបខាយ​។​
 
-​អ្នកធ្វើ​មិនកើត​គេ​ដៀល​ស្រែ​
​ហៅ​អា​សំរែ​មិន​ខ្វល់ខ្វាយ​
​គិតដល់​អ្នក​នៅ​ជិត​ជាប់​កាយ​
​ជា​ឪពុកម្តាយ​យាយ​ឬ​តា​។​
 
-​ខ្លះ​ធ្លាប់​នៅ​ស្រែ​តែ​ធ្វើ​ឫក​
​ធំ​មាន​ឈ្លក់ទឹកលុយ​ដុល្លារ​
​ប្រឹង​ដៀល​អ្នកស្រែ​អ្នកចម្ការ​
​ខ្លាច​គេ​គិតថា​មិន​ដូច​ក្រុង​?

© រក្សាសិទ្ធិដោយ thmeythmey.com