សម្តេចព្រះសង្ឃរាជ ជួន ណាត ប្រើពាក្យ «​ញ៉ាំ និង​គេង​» សម្រាប់​ហៅ​បានតែ​ក្មេងៗ​

ពីនេះ ពីនោះ / មិនយល់...!
សម្តេចព្រះសង្ឃរាជ ជួន ណាត ប្រើពាក្យ «​ញ៉ាំ និង​គេង​» សម្រាប់​ហៅ​បានតែ​ក្មេងៗ​
16, May 2018 , 7:39 am         10178
រូបភាព
ដោយ: ថ្មីៗ
​ឪពុកម្តាយ​ច្រើន​និយាយ​ពាក្យ​ថា «​ញ៉ាំ និង​គេង​» សម្រាប់​ហៅ​ឲ្យ​កូនតូចៗ​របស់​ពួកគាត់​តែប៉ុណ្ណោះ ដោយឡែក​កូន​នោះ​ធំ​ឡើង​គេ​លែង​ហៅ​កូន​ថា ញ៉ាំ និង​គេង​ទៀតហើយ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​។​


​ដើម្បី​ទទួល​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​តាមដាន​ស្តាប់​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដូចតទៅ​៖




​បើតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ញ៉ាំ ឬ​គេង​» ជា​ពាក្យ​ទំយើ ចង់​បញ្ជាក់ថា  ជា​ពាក្យ​ថ្នម​ដើម្បី​ហៅ​បានតែ​ក្មេងៗ តែ​ដល់ពេល​ធំ​ពេញ​ក​ម្លោះ​ក្រមុំ គេ​លែង​ប្រើ​ទៀតហើយ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រើពាក្យ​ទាំងនេះ​សម្រាប់​ហៅ​មនុស្ស​ទូទៅ​ទាំងប្រុស​ទាំងស្រី​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះអាងថា​៖«​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់​វ័យ​នៅតែ​និយាយ​បែបនេះ ដោយសារតែ​ពួកគេ ចង់​ស្ថិតនៅ​វ័យក្មេង​។ វា​មិន​ខុស​អី​ទេ គ្រាន់តែ​ប្រើ​ថ្នម​ហូ​ស​តែប៉ុណ្ណោះ​»​។​

​សម្រាប់​ឪពុកម្តាយ​គ្រប់រូប​ដែលមាន​កូនតូចៗ​ដែល​ចេះ​អង្គុយ និង​ចេះ​ដើរ​ដួល​បាន​បន្តិច ដើម្បី​ហៅ​កូន​មក​ហូបបាយ និង​ឲ្យ​កូន​ដេក អ្នក​ម្តាយ​ច្រើនតែ​ប្រើពាក្យ​ពិ​រោះ​ទៅកាន់​កូន ដោយ​និយាយថា ញ៉ាំ និង​គេង​។ ញ៉ាំ និង​គេង សម្រាប់​បញ្ជាក់ថា​៖«​កូន​ត្រូវតែ​ញ៉ាំ​បាយ ហើយ​ឆាប់​ចូល​គេង​ដើម្បី​ឲ្យ​រាងកាយ​លូតលាស់​កាន់តែ​ធំ​ឡើង​ណា​កូន​»​។ ពាក្យ​ទាំងនេះ សង្កេតឃើញ​ឪពុកម្តាយ​ទាំងឡាយ​បាន​ប្រាប់​ទៅកាន់​កូន​ជាទី​ស្រឡាញ់​របស់​ពួកគាត់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង