ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
រដ្ឋត្រូវចំណាយថវិកាជាង ៦៩៨លានរៀលសម្រាប់ម្ចាស់មេដាយអាស៊ីតេក្វាន់ដូ ITF
15, May 2018 ,
3:32 pm
រូបភាព
×
ដោយ:
រាជរដ្ឋាភិបាលកម្ពុជាត្រូវត្រៀមថវិកាជាង៦៩៨លានរៀល ដើម្បីចំណាយលើមេដាយមាស, ប្រាក់, សំរឹទ្ធ របស់កីឡាតេក្វាន់ដូ ITF ដែលដណ្តើមបានពីការប្រកួតជើងឯកអាស៊ីលើកទី៩នៅប្រទេសម៉ុងហ្គោលី។ ប្រតិភូកីឡាកម្ពុជាបានមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៥ ឧសភានេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំសហព័ន្ធ ក្រសួងអប់រំយុវជន និងកីឡា និងខាងស្ថានទូតកូរ៉េខាងជើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
យោងតាមអនុក្រឹតដែលប្រកាសដោយអន្តរក្រសួងកាលថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ មេដាយមាសអាស៊ីកម្រិតមិត្តភាពអន្តរជាតិទទួលបាន១៦លានរៀល ប្រាក់១៣លានរៀល និងសំរឹទ្ធ១១លានរៀល គ្រូបង្វឹកទទួលបានស្មើម្ចាស់មេដាយមាស និងគ្រួជំនួយបាន៧០ភាគនៃមេដាយមាស។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយថវិកា ៦៩៨,៦លានរៀល សម្រាប់អត្តពលិកកីឡាតេក្វាន់ដូ ITF ដែលដណ្តើមបានមេដាយមាស១៨ ប្រាក់១៣ និងសំរឹទ្ធ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី។
ក្នុងចំណោមអត្តពលិកទាំងអស់កីឡាករយុវជនថ្នាល សុភ័ក្ត្រ ច័ន្ទឧត្តម ទទួលបានថវិកាលើកទឹកចិត្តច្រើនជាងគេរហូតដល់៧២លានរៀល ក្រោយរូបគេឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។ ជ័យជម្នះដ៏ធំធេងនេះ ជួយឲ្យ ច័ន្ទឧត្តម ទទួលបានពានកីឡាករយុវជនឆ្នើមនៅតំបន់អាស៊ីចន្លោះពីអាយុ១០ឆ្នាំដល់១៣ឆ្នាំ។
លទ្ធផលជារួមក្នុងចំណោម២០ប្រទេសចូលរួម ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានពានចំណាត់ថ្នាក់លេខ២លើផ្នែកយុវជនថ្នាល និងពានលេខ៣ផ្នែកយុវជនពេញវ័យ។ ក្រៅពីពានទាំងពីរនេះ អត្តពលិកកម្ពុជាក៏បានឈ្នះពានឯកជនជាច្រើនទៀតផងដែរ។
ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាបាននាំមេដាយ និងពានទាំងនេះមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ឧសភា។ សម្រាប់ដំណើរវិត្តមកកាន់មាតុភូនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្រាប់កិច្ចស្វាគមន៍នេះដែរ ក៏មានវត្តមានមន្ត្រីស្ថានទូតកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុននេះផងដែរ។
ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា នឹងជួបសំណេះសំណាលជាមួយប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ឧសភា នាវិមានសន្តិភាព៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
តេក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម