ប្រធាន​គណបក្ស​សញ្ជាតិកម្ពុជា ប្រើ​គោលនយោបាយ​បុណ្យ​-​បាប ដើម្បី​ទទួលបាន​អាសន​លំដាប់​ទី​២
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​គណបក្ស​សញ្ជាតិកម្ពុជា ប្រើ​គោលនយោបាយ​បុណ្យ​-​បាប ដើម្បី​ទទួលបាន​អាសន​លំដាប់​ទី​២
15, May 2018 , 8:39 pm        
រូបភាព
រូបពីគណបក្សសញ្ជាតិកម្ពុជា ដែលលោក សេង សុខេង ចុះជួបសំណេះសំណាលជាមួយពលរដ្ឋកន្លងមក
រូបពីគណបក្សសញ្ជាតិកម្ពុជា ដែលលោក សេង សុខេង ចុះជួបសំណេះសំណាលជាមួយពលរដ្ឋកន្លងមក
​ភ្នំពេញ​៖ គណបក្ស​សញ្ជាតិកម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ដំណើរ​ការចូល​រួមការ​បោះឆ្នោត នៅ​អាណត្តិ​ទី​៦ ថ្ងៃទី​២៩ កក្កដា​នេះ​។ លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិកម្ពុជា បាន​និយាយថា ការសម្រេច​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​នេះ ដោយសារ​គណបក្ស​លោក មើលឃើញ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ហើយ​ទុកចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។​



សូម​លោក​-​អ្នកនាង ស្ដាប់​បទ​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ដូចតទៅ​៖




​តាមរយៈ​សេចក្តីទុកចិត្ត​លើ​ដំណើការ​បោះឆ្នោត​នេះ លោក សេង សុ​ខេង ក៏បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​២៥​រាជធានី​-​ខេត្ត សម្រាប់​ប្រកួតប្រជែង ដោយ​ផ្អែកលើ​គោលនយោបាយ​ចំនួន​៤​ចំណុច ទី​១ សាមគ្គីធម៌ ទី​២ ការធ្វើ​បុណ្យ ទី​៣ រក្សាសីល និង​ទី​៤ បណ្ដុះ​នូវ​គ្រាប់ពូជ​ព្រះ​និ​ពា​ន្វ​។​
​សម្រាប់​លោក សេង សុ​ខេង គោលនយោបាយ​ទាំងនេះ នឹង​អាចជួយ​ឲ្យ​គណបក្ស​ទទួលបាន​អាសន​លំដាប់​ទី​២ នៅក្នុង​រដ្ឋសភា នៅ​អាណត្តិ​ទី​៦​នេះ​។​




Tag:
 សេង សុ​ខេង​
  បក្សនយោបាយ​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com