ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ដេញថ្លៃប្រាក់៤០ពាន់លានរៀល នៅក្នុងខែនេះ
× ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ចេញថ្លៃ ប្រាក់ ៤០ពាន់លានរៀល នៅថ្ងៃទី២២ ខែឧសភា។ ជាការដេញថ្លៃប្រាក់រៀលលើកទី២០ ដែលស្ថិតក្រោមប្រតិបតិ្តការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC ដាក់ឲ្យអនុវត្តចាប់ពីចុងឆ្នាំ២០១៦ មក ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល។
NBC បានផ្ដល់ជម្រើសដេញថ្លៃ ៣ប្រភេទ គឺការដេញថ្លៃ សម្រាប់រយៈពេលសងត្រឡប់ ៣ខែ (ឥណប្រតិទាន៣ខែ), ៦ខែ និងការដេញថ្លៃសម្រាប់ រយៈពេលសង ១ឆ្នាំ ដែលអនុវត្តកន្លងមក។
សូមបញ្ជាក់ថា NBC បានដាក់ឲ្យដេញថ្លៃប្រាក់រៀល ជារៀងរាល់ខែ ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អាចចូលរួមដេញថ្លៃ ដើម្បីទទួលបានសាច់ប្រាក់រៀលទៅប្រើប្រាស់ និងបង្កើនការចរាចរប្រាក់រៀលលើទីផ្សារ៕
Tag:
ភ្នំពេញ
ប្រាក់រៀល
LPCO
© រក្សាសិទ្ធិដោយ thmeythmey.com