ជាតិ
នយោបាយជាតិ
បើគណបក្សយុវជនកម្ពុជាឈ្នះឆ្នោត គឺប្រើពេលតែ៨ម៉ោង ដើម្បីលុបបំបាត់ជនអន្តោប្រវេសន៍ខុសច្បាប់ រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
× ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការហើយ សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោត អាណត្តិទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ គណបក្សយុវជនកម្ពុជា ត្រៀមខ្លួនរួចហើយសម្រាប់ការបោះឆ្នោតនេះ ដោយដាក់បេក្ខជនបោះឆ្នោតចំនួន១៧រាជធានី-ខេត្ត ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដូចតទៅ៖
តាមរយៈជំហរចូលរួមប្រកួតនេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ផ្ដោតលើគោលនយោបាយចំនួន៥ចំណុចជាអាទិ៍ ដូចជា ការពង្រឹងវិស័យអប់រំ និងធានាឲ្យយុវជនមានការងារធ្វើ ហើយប្រាក់ខែ៣០០ដុល្លារ ,ធានាតម្លៃកសិកម្ម និងកសិឧស្សាហកម្ម ,ការកសាងផ្លូវក្រាលកៅស៊ូ និងអភិវឌ្ឍន៍តាមព្រំដែន ,ពង្រឹងវិស័យសុខាភិបាលឲ្យមានភាពល្អប្រសើរ និងការពង្រឹងច្បាប់អន្តោប្រវេសន៍ជាដើម។
ទាក់ទងនឹងច្បាប់អន្តោប្រវេសន៍នេះ លោក ពេជ្រ ស្រស់ បានដាក់ចេញគោលដៅបោសសម្អាតជនអន្តោប្រវេសខុសច្បាប់ ជាពិសេសជនជាតិវៀតណាម ដែលរស់នៅប្រទេសកម្ពុជា ដោយប្រើរយៈពេលតែ៨ម៉ោងប៉ុណ្ណោះ ។
Tag:
ពេជ្រ ស្រស់
គណបក្សយុវជនកម្ពុជា
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com