អន្តរជាតិ
ស្ត្រី​ម្នាក់​បន្ទោ​របង់​ភ្លាមៗ ហើយ​គប់​លាមក​ទៅលើ​បុគ្គលិក​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​កាណាដា​
18, May 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នាក់​មានការ​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​បុគ្គលិក​នៅ​ហាង​កាហ្វេ Tim Hortons នៅ​ក្រុង Langley ខេត្ត British Columbia ប្រទេស​កាណាដា​។ តាម​រូបភាព​វីដេអូ គាត់​បាន​បន្ទោ​របង់​ភ្លាមៗ​ក្នុង​ហាង បន្ទាប់មក​យក​លាមក​គប់​ទៅលើ​បុគ្គលិក​ហាង​។​



​វីដេអូ​មួយ បានបង្ហាញ​ពី​សកម្មភាព​ខឹងសម្បារ​របស់​ស្ត្រី​ម្នាក់ ដោយ​គាត់​បាន​ស្រែកជេរ​បុគ្គលិក​នៅក្នុង​ហាង​កាហ្វេ ប៉ុន្តែ​មិនមាន​ការតបត​អ្វី​វិញ​នោះឡើយ​។  បន្ទាប់មក ស្ត្រី​នោះបានរ​ត់ទៅ​ទាញយក​ក្រដាសអនាម័យ​ជាច្រើន​សន្លឹក ហើយ​ស្រាតខោ បន្ទោរ​បង់​លាមក​។​



​លាមក​ចេញ​មួយ​ដុំ គាត់​បាន​យក​ក្រដាសអនាម័យ​ទៅ​ចាប់​ហើយ​លាមក​នោះ ហើយ​គប់​ទៅលើ​បុគ្គលិក​ហាង មុន​ស្លៀកខោ ដើរ​ចេញទៅ​ក្រៅ​។ នៅពេលនោះ ភ្ញៀវ​ផ្សេងទៀត ក៏​បានឃើញ​សកម្មភាព​ដ៏​គួរ​ឲ្យ​ខ្ពើម​នេះ​ផងដែ​រុំ​

​យោងតាម​ការផ្សាយ​រប​ស់ National Post ប៉ូលិស​កាណាដា បាន​ឃាត់ខ្លួន​ស្ត្រី​រូបនោះ​រយៈពេល​ខ្លី​ដើម្បី​ណែនាំ ដើម្បី​មិនមាន​ការបញ្ជាក់​ពី​ទោសទណ្ឌ​ដែល​គាត់​ត្រូវ​រង​ការចោទប្រកាន់​នោះឡើយ​។ បន្ថែម​ពីលើ​នេះ កាសែត The Province បាន​អះអាងថា សំណុំ​រឿងនេះ មិនទាន់​បិទ​បញ្ចប់​នោះឡើយ​។​

​ប្រភព​នានា បាន​លើកឡើងថា ស្ត្រី​នោះ​ខឹងសម្បារ​ដោយសារតែ​បុគ្គលិក​ហាង មិន​ឲ្យ​គាត់​ចូល​បន្ទប់ទឹក​។ ជាមួយគ្នានេះ​ផងដែរ ម្ចាស់​ហាង​កាហ្វេ បាន​សំដែង​ពី​ការព្រួយបារម្ភ​ពី​ការបាត់បង់​ភ្ញៀវ ក្រោយ​ការផ្សព្វផ្សាយ​វីដេអូ​ជា​សាធារណៈ​៕


© រក្សាសិទ្ធិដោយ thmeythmey.com