ជាតិ
លោក គាត រស្មី កូនប្រុស លោក គាត ឈន់ ទទួលមរណភាព​ក្នុង​អាយុ​៥៧​ឆ្នាំ​
19, May 2018 , 10:06 am        
រូបភាព
​លោក គាត រស្មី កូនប្រុស​បង្កើត​របស់​លោក គាត ឈន់ ប្រធានកិត្តិយស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បានទទួល​មរណភាព​ក្នុង​វ័យ​៥៧​ឆ្នាំ​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៩ ខែឧសភា​។​

 
​លោក គាត រស្មី មាន​ឋានៈ​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក​ជា​កូនប្រុស​បង្កើត​របស់លោក គាត ឈន់ និង​លោកស្រី ឡាយ នារី​។ បងស្រី​តែ​ម្នាក់​របស់លោក គឺ​លោកស្រី ឈុន កូ​ឡាប​បុ​ប្ឆា​។​
​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី សុខ សុភា​ភ័​ណ្ឌ Patricia  ហើយ​មាន​កូនស្រី​ឈ្មោះ គាត សូ​ភី Lisa និង គាត សិរី​ទេវី Laura​។​
​ទីតាំង​នៃ​ពិធី​បុណ្យសព លោក គាត រស្មី ស្ថិតនៅ គេហដ្ឋាន​លេខ​១១ ផ្លូវ ៥៥៦ ខណ្ឌទួលគោក​៕

Tag:
 ​សង្គម​
 ​ថ្នាក់ដឹកនាំ​
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com