កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឈ្នះ​ពាន FA Cup លើក​ទី​៨
20, May 2018 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
Chelsea បាន​យកឈ្នះ Manchester United ១-០ ដើម្បី​លើក​ពាន FA Cup ជា​លើក​ទី​៨​។ Eden Hazard ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​នាទី​២២ នៅ​កីឡដ្ឋាន Wembley​។ លទ្ធផល​នេះ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​



​លោក Antonio Conte ដែល​គេ​គិតថា ជាការ​ប្រកួត​ចុងក្រោយ​របស់គាត់​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ Chelsea បាន​ស្តារ​មុខមាត់​របស់ខ្លួន​ឡើងវិញ ក្រោយ​តោ​ខៀវ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​នៅ Premier League​។ សម្រាប់​លោក Jose Mourinho វា​ជា​ឆ្នាំ​ដែល​បញ្ចប់​ដោយ​ដៃទទេ បើទោះបីជា​លោក​បាន​នាំ​ឲ្យ​បិសាច​ក្រហម​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២​នៅ​ក្របខណ្ឌ​កំពូល​ក៏ដោយ​។​

​ក្នុងចំណោម​ពាន FA Cup ទាំង​៨​លើក​ដែល Chelsea ទទួលបាន​នោះ មាន​១​លើក គឺ​រដូវ​កាល​ឆ្នាំ​២០០៦-០៧ ដែល​ពួក​បានឈ្នះ​ក្រោម​ការដឹកនាំ​របស់លោក Mourinho ដោយ Didier Drogba បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១១៦​ក្នុង​ម៉ោង​បន្ថែម ដើម្បី​បញ្ចប់​ជ័យជម្នះ ១-០ លើ​បិសាច​ក្រហម ដែល​ដឹកនាំ​ដោយ Sir Alex Ferguson​។​



ខ្សែប្រយុទ្ធ​បារាំង Oliver Giroud ក្លាយ​កីឡាករ​ម្នាក់​ដែល​បានឈ្នះ​ពាន FA Cup រហូតដល់​ទៅ​៤​លើក​នា​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលពី​រដូវ​កាល​មុន គេ​បាន​លើក​ពាន FA Cup ជាមួយ Arsenal បន្ទាប់ពី​បានឈ្នះ​ពីរលើក​រួចមកហើយ​នៅ​រដូវ​កាល​២០១៣-១៤ និង​២០១៤-១៥ ៕



Tag:
 FA Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com