ជាតិ
បោះឆ្នោត
គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ត្រូវ​បានគ​.​ជ​.​ប ទទួលស្គាល់​ហើយ​
20, May 2018 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​២០ ខែឧសភា នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​គណបក្ស​២​បន្ថែមទៀត គឺ​គណបក្ស​ខ្មែរ​ក្រោក ដែល​ឈរ​នៅ​៦​មណ្ឌល និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ឈរ​នៅ​១៦​មណ្ឌល​។ នេះ​បើតាម​ការអះអាង​របស់​លោក ឌឹ​ម សុ​វណ្ណា​រុំ ដែលជា​អ្នកនាំពាក្យ​។​

 
​ការទទួលស្គាល់​គណបក្ស​២​បន្ថែមទៀត​នេះ នាំ​ឲ្យ​ចំនួន​គណបក្ស​ដែល​ត្រូវបាន​ចុះបញ្ជី​សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ កើន​ដល់​១៥ ។ លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​បន្ត​ពិនិត្យ​សម្រេច​លើ​៥​គណបក្ស​បន្ថែមទៀត​។​
 
​គណបក្ស​ចំនួន​១៥​ដែល​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ​រួមមាន​៖
-​គណបក្ស​យុវជន​កម្ពុជា​
-​គណបក្ស​ប្រជាជន​កម្ពុជា​
-​គណបក្ស​សញ្ជាតិ​កម្ពុជា​
-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
-​គណបក្ស​ពន្លឺ​ថ្មី​
-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
-​គណបក្ស​ខ្មែរ​តែមួយ​
-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
-​គណបក្ស​ខ្មែរ​ឈប់​ក្រ​
-​គណបក្ស​ធម្មាធិបតេយ្យ 
-​គណបក្ស​មាតុភូមិ​យើង​
-​គណបក្ស​ខ្មែរ​ក្រោក​
-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com