ជាតិ
សម្ដេច ហ៊ុន សែន ក្លាយជា​ប្រធាន​ស្ថាបនិក​កិត្តិយស នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​
23, May 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ប្រកាស​ទទួលស្គាល់​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្តិយស នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែលជា​ស្ថាប័ន​មួយ​របស់ ICAPP ក្នុងការ​លើកកម្ពស់ ការតភ្ជាប់​វប្បធម៌ និង​សង្គម រវាង​ទ្វីបអឺរ៉ុប និង​អាស៊ី​។ ការទទួលស្គាល់​នេះ គឺធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ចេញពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។



​ក្រោយ​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ ប្រកាស​ទទួលស្គាល់​សម្តេច ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​រួចហើយ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ចេញ​ចេញ​ក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណឹង​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​វេទិកា​នេះ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងតួនាទី​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្ប​ធ​ម​អា​សី​»​។

​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​២ (2th Asia Europe political Forum-AEPF) រៀបចំឡើង​ដោយ​ក្រុម​អ្នក នយោបាយ​អភិរក្ស និង​កែទម្រង់​អឺរ៉ុប នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ដោយមាន​ការចូលរួម​ពី​គណបក្សនយោបាយ​អាស៊ី​និង​អឺរ៉ុប​២៥ ដែល​មកពី ២៣​ប្រទេស រួមមាន​កម្ពុជា​ផងដែរ​។ លោក ស្រី ឃួន សុ​ដា​រី សមាជិកា​នៃ​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ចូលរួម​វេទិកា​នេះ​។

​វេទិកា​លើក​ទី​២​នេះ បានសម្រេច​ឲ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នៅ​ភ្នំពេញ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​៕

Tag:
 ឃួន សុ​ដា​រី​
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com