ជាតិ
ក្នុង​ខែមេសា ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ធ្វើការ​ខុសច្បាប់​ជាង ៤​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​
26, May 2018 , 6:59 pm        
រូបភាព
ដោយ:
​របាយការណ៍​របស់​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន ខេត្តបន្ទាយមានជ័យ បង្ហាញថា នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​យ៉ាងហោចណាស់​ចំនួន ៤២៦៨​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ១៤៧៣​នាក់ និង​កុមារ​ចំនួន ៤៣៩​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​តាម​រថយន្ត​ជាង​១០០​គ្រឿង មក​ដាក់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



​សូម​រម្លឹកថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ថៃ ក្នុងការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ថៃ ខុសច្បាប់​បាន​ចំនួន​រហូតដល់​ជាង ៣០​ម៉ឺន​នាក់ ក្នុងចំណោម ៤០​ម៉ឺន​នាក់​។ ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​ជាង ១០​ម៉ឺន​នាក់​ទៀត នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែមិថុនា​ឆ្នាំនេះ​។ កិច្ចសហប្រតិបត្តិការ​រួមគ្នា​នេះ ផ្តោតលើ​វិស័យ​ការងារ និង​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕


Tag:
 ពលករ​ខ្មែរ​
 ​អាជ្ញាធរ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com