កីឡាអន្តរជាតិ
អន្តរជាតិ
​ប៉ូលិស​អង់គ្លេស​ស៊ើបរក​អ្នក​ដែល​គំរាម​សម្លាប់ Karius និង​គ្រួសារ តាម​បណ្តាញ​សង្គម​
28, May 2018 , 10:19 pm        
រូបភាព
Loris Karius អ្នកចាំទី Liverpool ទទួល​ការ​គំរាម​សម្លាប់​តាម​ប្រព័ន្ធ​អន​ឡាញ បន្ទាប់ពី​រូបគេ​បង្កើត​កំហុស​ពីរលើក​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ចាញ់​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជាមួយ Real Madrid​។​



​ប៉ូលីស​នៅ​តំបន់ Merseyside ក្នុង​ក្រុង Liverpool បាន​អះអាងថា មានការ​គំរាម​សម្លាប់​អ្នកចាំទី Karius ព្រម​ទាំ​ក្រុមគ្រួសារ​របស់គេ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ហង្ស​ក្រហម​នៅក្រោយ​ការប្រកួត​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​។ ការ​គំរាម​គឺ​សុទ្ធតែ​ធ្វើ​ឡើងលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​បើតាម​ការផ្សាយ​របស់ BBC ក្រុមមន្ត្រី​ប៉ូលីស​ទាំងនោះ កំពុង​ស៊ើបអង្កេត​លើ​ឥរិយាបទ និង​ព្រមាន​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ចេតនា​គំរាមកំហែង​ណាមួយ​នៅលើ​បណ្តាញ​សង្គម​របស់​អ្នកគាំទ្រ​។​

​ក្រុមប៉ូលិស​បាន​និយាយថា​៖«​យើង​នឹង​តាមដាន និង​ស៊ើបអង្កេត​អ្នក​ដែល​ផុត​បែប​គំរាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ដាក់​កំហិត​យ៉ាងធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​បទល្មើស​នេះ​»​។​
​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង វ័យ ២៤​ឆ្នាំ បានធ្វើ​ឲ្យ​មាន​កំហុស​ចំនួន​ពីរលើក​ដែលជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​លោក Jorgen Klopp ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ក្នុង​លទ្ធផល​៣​ទល់នឹង​១៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Loris Karius
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com