ជាតិ
បោះឆ្នោត
ប្អូន​លោក កែម ឡី ៖ ខ្ញុំ​មិនអាច​ប្រៀប​សមត្ថភាព​ទៅ​លោក កែម ឡី ទេ ប៉ុន្តែ​ខ្ញុំ​នឹង​បំពេញ​សុបិន​គាត់ ក្នុងការ​បោះឆ្នោត​
28, May 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​តែមួយ ដែល​ដឹកនាំ​ដោយ​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​សព​លោក កែម ឡី ដែលជា​អ្នកវិភាគ​ល្បីល្បាញ​នៅ​កម្ពុជា​នោះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​ជា​ផ្លូវការ​ហើយ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​សន្លឹកឆ្នោត នៅ​នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ​។ ឆ្លើយ​នឹង​សំនួរ​របស់លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជុំវិញ​គោលនយោបាយ និង​ក្តីសង្ឃឹម​នៅក្នុង​ការបោះឆ្នោត​នេះ លោក កែម រិ​ទ្ធិ​សិត ហាក់​មិនទាន់​ហ៊ាន​មាន​ជំនឿ​ចិត្តខ្លាំង​ថា ខ្លួន​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន និង​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា តាមរយៈ​គោលនយោបាយ និង​កេរ្តិ៍ឈ្មោះ​លោក កែម ឡី ដែលជា​បងប្រុស​ខ្លួន​ឡើយ​។​



​លោក កែម រិ​ទ្ធិ​សិត បាន​បញ្ជាក់ថា លោក​មិនអាច​ប្រៀប​សមត្ថភាព​ខ្លួន ទៅ​លោក កែម ឡី ដើម្បី​ទទួលបាន​ការគាំទ្រ​ដែរ ។​ប៉ុន្តែ​មូលហេតុ​លោក បង្កើត​គណបក្ស ចូលរួម​ការបោះឆ្នោត​នេះ គឺ​ដើម្បី​បំពេញ​សុបិន​បងប្រុស​ខ្លួន ក្នុងការ​ប្រកួតប្រជែង​នយោបាយ​។​

​ជា​បន្ត​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ ដូចតទៅ​៖






Tag:
 កែម រិ​ទ្ធិ​សិត​
  កែម ឡី​
  បក្សនយោបាយ​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com