កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ទិញ​បាន Fabinho ពី Monaco តម្លៃ ៥៣​លាន​ដុល្លារ​
29, May 2018 , 10:54 am        
រូបភាព
Liverpool ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​នាំយក​ខ្សែបម្រើ Fabinho ពី AS Monaco ក្នុងតម្លៃ​ផ្ទេរ ៤០​លាន​ផោន ជាង​៥៣​លាន​ដុល្លារ​អាមេរិក​។



​បើតាម​ការផ្សាយ​របស់​គេហទំព័រ​ផ្លូវ​ការបស់ Liverpool ខ្សែបម្រើ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៤ ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្រុម​ជើងឯក​រង​ក្របខណ្ឌ Champions League ឆ្នាំ​២០១៨ នៅ​ថ្ងៃទី ១ ខែកក្កដា បន្ទាប់ពី​បង្ហាញខ្លួន ២២៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​២៩​គ្រាប់​ឲ្យ​ក្រុម​មកពី​លី​គ​កំពូល​បារាំង​។ Fabinho ជា​សមាជិក​ម្នាក់​ដែល​ជួយ​ឲ្យ Monaco ឈ្នះ​ជើងឯក Ligue 1 កាលពី​រដូវ​កាល ២០១៦-២០១៧​។​

​ការមកដល់​ទឹកដី Anfield របស់​អតីត​កីឡាករ Real Madrid និង​Rio Ave នេះ​ត្រូវបាន​គេ​មើលឃើញថា​នឹងត្រូវ​ជំនួស​តំណែង Emre Can ដែលមាន​បំណង​ចាកចេញ​នៅ​រដូវ​កាល​ក្រោយនេះ​។​



«​នេះ​គឺជា​អ្វីដែល​ខ្ញុំ​តែងតែ​ចង់បាន​។ នេះ​គឺជា​ក្រុម​ដ៏​ធំ​មួយ​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​»​។ Fabinho និយាយ​ដូច្នេះ​។​

​ចំណែក​អ្នកចាត់ការ​ទូទៅ​ហង្ស​ក្រហម​លោក Jurgen Klopp ជឿជាក់ថា​ការមកដល់​របស់ Fabinho មិន​ត្រឹមតែ​បង្កើន​គុណភាព​នៅ​តំបន់​ការពារ​នោះទេ ហើយ​អាច​នាំ​លេង​នៅ​តំបន់​បម្រើ​ឲ្យ​រឹតតែ​មុត​ស្រួច​ថែមទៀត​។​

Klopp បាន​ប្រាប់ Liverpoolfc.com ថា​៖«​យើង​បាន​ចុះហត្ថលេខា​ជាមួយ​កីឡាករ​ដ៏​អស្ចារ្យ​។ រូបគេ​មាន​សមត្ថភាព និង​ស្មារតី​ក្នុង​ការលេង​នៅ​កម្រិត​ខ្ពស់បំផុត​សម្រាប់​មុខតំណែង​មួយចំនួន​។ គាត់​ជា​កីឡាករ​ដែល​លេង​ដោយ​ភាព​វ័យឆ្លាត ហើយ​ខ្ញុំ​គិតថា​គាត់​នឹងធ្វើ​ឲ្យ​ក្រុម​របស់​យើង​ប្រសើរឡើង និង​គុណភាព​លេង​ខ្ពស់ជាង​មុន​»៕



Tag:
 បាល់ទាត់​
  Fabinho
  Monaco
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com