ជាតិ
សេដ្ឋកិច្ច
ស្តាប់​ដំបូន្មាន​លោក អៀង សុធា​រ៉ា ដើម្បី​កុំ​ឲ្យ​ខាតបង់ ពេល​ទិញ​ដី ទិញ​ផ្ទះ​!
29, May 2018 , 10:39 pm        
រូបភាព
ដោយ:
​លោក អៀង សុធា​រ៉ា គឺជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា (Arakawa) ដែល​កំពុង​សាងសង់​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ដែលមាន​ចំណូល​ទាប​។ លោក សុធា​រ៉ា លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទូទៅ​បង្កើន​ចំណេះដឹង​មូលដ្ឋាន​មួយចំនួន បើសិនជា​ពួកគេ​ចង់​ទិញ​លំនៅដ្ឋាន និង​ដីធ្លី​។ «​ការទិញ​ដី វា​ខុសពី​ការទិញ​ផ្ទះ​ជាមួយ​ដី​។ ការទិញ​ផ្ទះ​ទាប វា​ខុសពី​ការទិញ​ផ្ទះ​សង់​ខ្ពស់​។ យើង​មិនមែនជា​អ្នកជំនាញ​ទេ តែ​យើង​ត្រូវ​ចេះដឹង​មូលដ្ឋាន​មួយចំនួន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អៀង សុធា​រ៉ា ដែល​អះអាង​បន្ថែមថា លោក​ពេញ​ចិត្តនឹង​ចែក​រំ​លែង​ចំណេះ​ទាំងនេះ​ជាមួយនឹង​យុវជន បើសិនជា​ពួកគេ​ចង់បាន​។​



​សូម​ស្តាប់​ប្រសាសន៍​របស់លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​៖




​យោងតាម​ការអះអាងរ​ប​ស់លោក អៀង សុធា​រ៉ា ការស្វែងរក​ព័ត៌មាន​អំពី​អចលនទ្រព្យ ប្រវត្តិ​របស់​អ្នកលក់ ឬ​ប្រវត្តិ​របស់​ក្រុមហ៊ុន​លក់​អចលនទ្រព្យ សុទ្ធតែ​រឿង​ចាំបាច់​សម្រាប់​អ្នកទិញ​។ នោះ​គឺ​ដើម្បី​ចៀសវាង​ការខាតបង់​ពេលវេលា ប្រាក់កាស នៅ​ថ្ងៃ​អនាគត​។ លោក សុធា​រ៉ា បាន​ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ថា នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ប្រទេសមួយ វា​តែងមាន​ក្រុម​អ្នកជំនួញ​ល្អ​ដែល​ទាញយក​ផលចំណេញ​តាម​មធ្យោបាយ​ត្រឹមត្រូវ និង​ក្រុមមនុស្ស​អាក្រក់​ដែល​គិតតែ​ពី​ផលប្រយោជន៍​រយៈពេល​ខ្លី​។


Tag:
 អៀង សុធា​រ៉ា​
  Arakawa
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com