ជាតិ
រដ្ឋសភា អនុម័ត​ច្បាប់ ដែល​ដក​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ចេញពី​សមាជិក​រដ្ឋាភិបាល​
31, May 2018 , 3:04 pm        
រូបភាព
រូបពីរដ្ឋសភា
រូបពីរដ្ឋសភា
ដោយ: ថ្មីៗ
​រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវបាន​រដ្ឋាភិបាល​កែប្រែ និង​ដាក់ជូន​ឲ្យ​ពិនិត្យ​កន្លងមក​។ ការអនុម័ត​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។



​ខ្លឹមសារ​ថ្មី​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី មិនបាន​ចាត់ទុក​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ជា​សមាជិក​រដ្ឋាភិបាល ដូច​មុន​ឡើយ​។ វា មានន័យថា ឲ្យ​តែ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើប្រាស់​នៅពេលណា  រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ នឹងត្រូវ​ផ្តាច់ខ្លួន​ចេញពី​សមាជិក​រដ្ឋាភិបាល នៅពេលនោះ​។

​ការកែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​កាន់​បន្ថយ​សមាជិក​រដ្ឋា​ភិ​បាល ដែលមាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​៕

អត្ថបទទាក់ទង


Tag:
 ច្បាប់​
  រដ្ឋលេខាធិការ​
© រក្សាសិទ្ធិដោយ thmeythmey.com