ជាតិ
សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន ជនជាតិ​អាមេរិក​ម្នាក់ ដែល​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​អាមេរិក​
31, May 2018 , 9:39 pm        
រូបភាព
រូបភាព ស្នងការនគរបាលខេត្តសៀមរាប
រូបភាព ស្នងការនគរបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣០ ឧសភា ក្រោយពី​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ និង​បានគេច​ខ្លួន​មក​កម្ពុជា​។ ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​កម្លាំង​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​



​បុរស​ខាងលើ​មានឈ្មោះ Gilbert Michael Greenwood អាយុ​៦៣​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កុមារ នៅ​សហរដ្ឋអាមេរិក​។ យោងតាម​ស្នងការ​រដ្ឋបាល​ខេត្តសៀមរាប ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​សំណើរ​ផ្នែក​ភ្នាក់ងារ​សន្ដិសុខ​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​យ៉ាងណា​ក្រោយ​ការចាប់ខ្លួន បុរស​ខាងលើ​ត្រូវបាន​នាំទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ជនសង្ស័យ​រូបនេះ យកទៅអនុវត្ត​តាម​នី​តិ​វិធី​ច្បាប់ បន្ត​នៅ​សហរដ្ឋអាមេរិក​៕


Tag:
 អាមេរិក​
  បទឧក្រិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com