រថយន្ត
អត្ថបទពាណិជ្ជកម្ម
Ford Everest 2019 ត្រៀម​បង្ហាញខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ​!
01, Jun 2018 , 10:31 am        
រូបភាព
ដោយ:
​ជាធម្មតា​មនុស្ស​ភាគច្រើន​តែង​គិតថា​រថយន្ត​ប្រភេទ SUV ជា​រថយន្ត​ប្រភេទ​គ្រួសារ​សម្រាប់​បើកបរ​តែ​ក្នុង​ក្រុង និង​ផ្លូវ​ដែលមាន​ស្ថានភាព​រាបស្មើ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​រថយន្ត Ford Everest នេះ​វិញ វា​មិន​ត្រឹមតែ​ជា​រថយន្ត SUV សម្រាប់​ការធ្វើដំណើរ​ប្រចាំ​ថ្ងៃជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ទេ វា​គឺជា​រថយន្ត SUV ដែល​ត្រូវបានគេទទួលស្គាល់​ទូទាំង​ពិភពលោក​ថា ជា​រថយន្ត​ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​ធម្មតា ឬ​ផ្លូវ​ដែលមាន​ឧបសគ្គ​នោះទេ​។

​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន  RMA Cambodia ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង អំពី​ការមកដល់​នៃ​រថយន្ត Ford Everest 2019  រួម​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​នឹងត្រូវ​បំពាក់​បន្ថែម​នៅលើ​រថយន្ត​នេះ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម បើកទទួល​ការ​កក់​ទុកជាមុន រថយន្ត Ford Everest 2019 នេះ​ផងដែរ​។

​ក្នុងនោះដែរ បច្ចេកវិទ្យា​សំខាន់ៗ ដែល​ត្រូវបាន​បំពាក់​នៅលើ​រថយន្ត Ford Everest 2019 នោះ​រួមមាន​៖
•​    ​ប្រព័ន្ធ​កូនសោរ​សុវត្ថិភាព (MyKey) បានផ្តល់​ភាពងាយស្រួល​ដល់​លោកអ្នក ក្នុងការ​កំណត់​ល្បឿន នៃ​ការបើកបរ​ទៅលើ​រថយន្ត​របស់លោក​អ្នក ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​នៅពេល​បើកប​រ​។


 
•​    ​កា​ម៉េ​រា​ខាងក្រោយ និង​សេន​សឺ​ជំនួយ នៅពេល​ចូល​ចត (Rear Parking Camera with Rear Sensor)  ។



 
•​    ​លោកអ្នក​អាច​បើក​ឃ្លុប​ក្រោយ ដោយ​គ្រាន់តែ​គ្រវី​ជើង (Hand free lift gate) ។​



 
•​    ​បច្ចេកវិទ្យា SYNC 3 បាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ SYNC® AppLink™ ឬ Apple CarPlay ដែល​អាច​ឲ្យ​អ្នកធ្វើ​ការភ្ជាប់​ទូរស័ព្ទ iPhone ទៅនឹង​ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែល​ដូច​ទៅនឹង កម្មវិធី​របស់ iOS បេះបិទ​។ ប្រព័ន្ធ SYNC 3 នេះ អាច​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​មួយចំនួន ដែលមាន​លើ iOS ដូចជា​ស្ដាប់​តន្ត្រី ប្រើ Google Map អាន​សារ ឬ​ផ្ញើ​សារ ឬ​ហៅ​ចេញ​ដោយ​ប្រើ Voice Command (Siri)​។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យា​ចុងក្រោយ Microsoft SYN 3 នេះ ក៏មាន​ភ្ជាប់​ជាមួយនឹង font ជា​អក្សរ​ខ្មែរ​ផងដែរ ។



 
•​    ​ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត (Seat Side and Curtain Air Bags)



 
•​    ​ចង្កៀង​គជ់ HID Headlamp ដែល​បិត​បើក​ដោយ​ស្វ័យប្រវត្តិ និង​ចង្កៀង LED បំភ្លឺ​នៅពេល​ថ្ងៃ​ដ៏​ស្រស់ស្អាត បានផ្តល់​នូវ​ភាព​ទាក់ទាញ​សម្រាប់​រថយន្ត​នេះ នៅពេល​ដែលមាន​វត្តមាន​នៅលើ​ផ្លូវ ។




•​    ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​សម្រាប់​ការពារ​ចោរលួច (Volumetric alarm with battery backup) ។​



 
•​    ​កញ្ជក់​មើល​ក្រោយ​ផ្នែក​ខាងក្នុង ការពារ​ចំណាំងផ្លាត​ដោយ​ស្វ័យប្រវត្តិ (Rearview Mirror – Electrochromic ។​




​សូម​ទស្សនា Video នេះ ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​បច្ចេកវិទ្យា​ទំនើបៗ ដែល​បាន​បំពាក់​នៅក្នុង រថយន្ត Ford Everest 2019 ៖



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com