ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ប្រាប់​ពី​របៀប​គូសសញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ លើ​សន្លឹកឆ្នោត
01, Jun 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​សេចក្តីបំភ្លឺ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​នេះ  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ គូសសញ្ញា​ធិ​ក (✓) លើ​សន្លឹកឆ្នោត ដើម្បី​បង្ហាញ​ការគាំទ្រ​គណបក្ស ដែល​ខ្លួន​ពេញចិត្ត​។



​ក្នុង​សេចក្តីបំភ្លឺ​នោះ គ​.​ជ​.​ប​. ក៏បាន​បញ្ជាក់​ពីស​ញ្ញា​មួយចំនួន ដែល​ប្រជាពលរដ្ឋ មិនត្រូវ​គូស​លើ​សន្លឹក​ផងដែរ ព្រោះ​អាច​នាំ​ឲ្យ​សន្លឹកឆ្នោត​ទាំងនោះ ក្លាយជា​សន្លឹកឆ្នោត​មិនបានការ​។   សន្លឹកឆ្នោត​មិន​បា​ការ​ទាំងនោះ មានដូចជា សន្លឹកឆ្នោត មាន​សរសេរ​ពាក្យពេចន៍ ពាក្យ​អធិប្បាយ​, សន្លឹកឆ្នោត​មាន​ផ្តិត​ស្នាម​ម្រាមដៃ​, សន្លឹកឆ្នោត​មាន​បិទ​តែម ឬ​ក្រដាសប្រាក់ ឬ​ក្រដាស​មាន​សំណេរ​, សន្លឹកឆ្នោត​មាន​ឯកសារ​ផ្សេងៗ​បិទ ឬ​ខ្ទាស់​ជាប់​ជាមួយ និង​សន្លឹកឆ្នោត​មាន​សរសេរ​ឈ្មោះ ឬ​ហត្ថលេខា​។

​សញ្ញា​ផ្សេង​ខាងលើ ដែល​គូស​លើ​សន្លឹកឆ្នោត នាំ​ឲ្យ​គេ​សម្គាល់​បាន​នូវ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត  ហេតុ​ដូច្នេះហើយ ទើប​សន្លឹកឆ្នោត​ទាំងនោះ ត្រូវបាន​ចាត់ទុក​ជាស​ន្លឹ​ក​ឆ្នោត​មិនបានការ​។ នេះ​បើតាម​សេចក្តីបំភ្លឺ​របស់​គ​.​ជ​.​ប​. ដដែល​៕
 

Tag:
 បោះឆ្នោត​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com