ជាតិ
សេដ្ឋកិច្ច
ក្នុង​ខែឧសភា CDC​ចេញ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​៧ បើក​រោងចក្រ​នៅ​កម្ពុជា ដែល​បោះទុន​សរុប​២៦ លាន​ដុល្លារ​
02, Jun 2018 , 8:19 pm        
រូបភាព
រោងចក្រមួយកន្លែង នៅកម្ពុជា​ (តំណាង)
រោងចក្រមួយកន្លែង នៅកម្ពុជា​ (តំណាង)
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៧ បើក​រោងចក្រ​នៅ​កម្ពុជា ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប​២៦,១៧​លាន​ដុល្លារ នៅក្នុង​ខែឧសភា ឆ្នាំ​២០១៨ ។​


 
​បើតាម CDC ក្រុមហ៊ុន​ទាំង​៧ រួមមាន​៖ ១. ក្រុមហ៊ុន MASSFLAME ENERGY (CAMBODIA) CO.,LTD ២. ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO.,LTD ៣. ក្រុមហ៊ុន SVF FIT (CAMBODIA) CO.,LTD ៤. ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD ៥.​គឺ​ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD ៦.​ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD ៧. ក្រុមហ៊ុន COLOR PALETTE GARMENT ACCESSORIES., LTD​។ 
 
​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៧​ខាងលើ មាន​ក្រុមហ៊ុន​៣ ដែល​គ្រោង​បើក​រោងចក្រ       កាត់ដេរ​សម្លៀកបំពាក់ គឺ​ក្រុមហ៊ុន WEDGE GLOBAL APPAREL CO.,LTD ក្រុមហ៊ុន​FASHIONTEX APPAREL CO., LTD និង​ក្រុមហ៊ុន COLOR PALETTE GARMENT ACCESSORIES. LTD ដែល​ទុនវិនិយោគ​សរុប​ជាង ៩​លាន​ដុល្លារ ព្រមទាំង​បង្កើត​ការងារ​បាន​ជិត ៤​ពាន់​កន្លែង​។​
 
​រោងចក្រ​ទាំង​៧​នេះ នឹង​អាច​ផ្តល់ឱកាស​ការងារ​ផ្ទាល់​បាន​ជាង ៥​ពាន់​កន្លែង​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។ នេះ​បើតាម CDC ៕
 
​ 

Tag:
 CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com