កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ស្វាយរៀង​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​បន្ទាយមានជ័យ​នៅ​រសៀល​នេះ​
03, Jun 2018 , 1:49 pm        
រូបភាព
ដោយ:
 ​ក្រុមកីឡា​បាល់ទាត់​ខេត្ត​ស្វាយរៀង​ជួប​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់​ខេត្តបន្ទាយមានជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែមិថុនា​នេះ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ក្រុមកីឡា​បាល់ទាត់​កំពង់ឆ្នាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​ត្បូងឃ្មុំ ៤-២ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។

 
​ក្រុមកីឡា​បាល់ទាត់​ស្វាយរៀង​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​បន្ទាយមានជ័យ ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែមិថុនា នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​ស្វាយរៀង​បាន​យកឈ្នះ​ត្បូងឃ្មុំ រីឯ​បន្ទាយមានជ័យ​យកឈ្នះ​កំពង់ឆ្នាំង​ក្នុង​លទ្ធផល ៣-១ ដូចគ្នា​នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១ មិថុនា កន្លងទៅ​។​
 
​នា​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​កំពង់ឆ្នាំង​បាន​យកឈ្នះ​ក្រុម​ត្បូងឃ្មុំ​ក្នុង​លទ្ធផល ៤-២ ដើម្បី​គ្រង​តំណែង​លេខ​៣៕   

Tag:
 កីឡា​ជាតិ​លើក​ទី​២
  National Games
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com