ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកស្រី សាមឿន មានចំណូលជិត២លានរៀលក្នុងមួយខែ ពីការដាំបន្លែសរីរាង្គ
× កំពង់ស្ពឺ៖
កសិករមួយក្រុម ក្នុងភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានងាកមកដាំបន្លែ សរីរាង្គតាំងពីឆ្នាំ២០១១មក ក្រោយពីបានសិក្សាជាមួយអង្គការសេដាក។ អ្នកស្រី ម៉ែន សាមឿន កសិករម្នាក់ ក្នុងចំណោមកសិករ៥នាក់ បានអះអាងថា ការដាំបន្លែសរីរាង្គនេះ អាចឲ្យអ្នកស្រីរកចំណូលបានច្រើនលើសពីបន្លែធម្មតា គឺពី១លាន៥សែន ទៅ១លាន៧សែនរៀល ក្នុងមួយខែ។ មិនត្រឹមតែរកចំណូលបានច្រើនប៉ុណ្ណោះទេ ការដាំបន្លែសរីរាង្គ ក៏ចៀសផុតពីការប្រើប្រាស់សារធាតុគីមីស្រោចស្រពបន្លែ ដែលអ្នកស្រី ធ្លាប់ប្រើប្រាស់ជិត៤០ឆ្នាំ មុនមកដាំបន្លែសរីរាង្គនេះ។ សូមបញ្ជាក់ថា បន្លែសរីរាង្គ ដែលកសិករទាំងនេះ ដាំ ត្រូវបានយកទៅផ្គត់ផ្គង់ទីផ្សារអង្គការសេដាក។
សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ម៉ែន សាមឿន កសិករដាំបន្លែសរីរាង្គដូចតទៅ៖
Tag:
ម៉ែន សាមឿន
បន្លែសរីរាង្គ
ចំណូល
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com