ពីនេះ ពីនោះ
តើ​ពាក្យ Computer សរសេរ​ជា​ភាសា​ខ្មែរ​ដូចម្តេច​?
06, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មេរ​សព្វថ្ងៃ​ច្រើនតែ​ប្រើពាក្យ​កម្ចី​ពី​បរទេស ដោយ​ពាក្យ​កម្ចី​ទាំងនោះ​ត្រូវបាន​គេ​បកប្រែ​ជា​ភាសា​ខ្មែរ ប៉ុន្តែ​ការបកប្រែ​ខ្លះ ហាក់បីដូចជា​មិនទាន់​ដាច់ស្រេច​នៅឡើយ​ទេ ដូចជា​ពាក្យ Computer អ្នកខ្លះ​សរសេរ​ជា «​កំ​ព្យូ​ទ័​រ​» អ្នកខ្លះ​សរសេរ​ជា «​កុំព្យូទ័រ​»​។ តើ​គេ​គួរតែ​សរសេរ​បែបណា​ទើប​ត្រឹមត្រូវ​ទៅតាម​លក្ខខណ្ឌ​សមស្រប​ទូទៅ​?



​ពាក្យ «Computer» គេ​គួរតែ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​កុំព្យូទ័រ​» មិនមែន​«​កំ​ព្យូ​ទ័​រ​» នោះទេ​។ តាមរយៈ​គណៈកម្មការ​ជាតិ​ភាសា​ខ្មែរ  «​កុំព្យូទ័រ​» សំដៅលើ ម៉ាស៊ីន​អេឡិចត្រូនិក​មួយបែប​ដែល​អាច​បញ្ចូល រក្សាទុក គណនា វិភាគ ធ្វើ​សេចក្ដីសម្រេច និង ទាញយក​ទ​ន្និ​ន័យ​។​

​ទោះបី «​កុំព្យូទ័រ​» មិនមែនជា​ភាសា​ខ្មែរ តែ​យ៉ាងណា​ក៏​ពលរដ្ឋ​ទូទៅ​ប្រើពាក្យ​នេះ​រហូត​មកហើយ​។ បើសិនជា​សាធារណជន​ប្រើពាក្យ «Computer» ជា​ភាសា​ខ្មែរ ចាំបាច់​ត្រូវតែ​សរសេរ​ជា «​កុំព្យូទ័រ​» ដែល​ត្រូវ​តាម​គណៈកម្មការ​ជាតិ​ភាសា​ខ្មែរ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com