ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នក​អត់​ការងារ​ធ្វើ នឹង​បាន​ប្រាក់ខែ​៥០​ម៉ឺន​រៀល បើសិន​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ ជាប់ឆ្នោត​
06, Jun 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គលេខាធិការ​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ លោក ច័ន្ទ ភាព បាន​អះអាងថា បើសិនជា​គណបក្ស​រប​ស់លោក​ជាប់ឆ្នោត លោក​នឹង​ផ្ដល់ប្រាក់​ខែ​ទៅ​ពលរដ្ឋ​ណា ដែល​អត់​ការងារ​ធ្វើ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ នេះ​ជា​គោលនយោបាយ​មួយ​ក្នុងចំណោម​គោលនយោបាយ​ទាំង​១២​ចំណុច របស់​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​។​



​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោក អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ច័ន្ទ ភាព អគ្គលេខាធិការ​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ អំពី​ជំហរ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅពេល​ខាងមុខ​ដូចតទៅ​៖




​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ បាន​បង្កើត​គោលនយោបាយ​សំខាន់ៗ​ចំនួន​១២ ដើម្បី​ប្រកួត​ជាមួយ​គណបក្ស​ចំនួន​១៩ ផ្សេងទៀត​។ ជាការ​គួរ​ឲ្យ​កត់សម្គាល់​គណបក្ស​នេះ បាន​លើក​ពី​គោលនយោបាយ​ចំបង​២ គឺ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម និង ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​។

​នៅក្នុង​ការអះអាង​ជាមួយ​អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ លោក ច័ន្ទ ភាព អគ្គលេខាធិការ​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ បាន​ធានាថា នៅពេលដែល​គណបក្សរ​បស់​លោក​ជាប់ឆ្នោត ប្រជាពលរដ្ឋ​ដែល​មិនមាន​ការងារ​ធ្វើ នឹង​ទទួលបាន​ប្រាក់ខែ​ពី​រដ្ឋាភិបាល​ចំនួន​៥០​ម៉ឺន​រៀល​។ ប្រាក់ខែ​នេះ​នឹង​ទទួលបាន​រហូតដល់រ​ដ្ឋា​ភិ​បាល ដែល​ដឹកនាំ​គណបក្ស​របស់លោក រក​ការងារ​ឲ្យ​ពលរដ្ឋ​ទាំង​នោះបាន​។​



Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​គណបក្ស​
 ​អត់​ការងារ​ធ្វើ
© រក្សាសិទ្ធិដោយ thmeythmey.com