ពីនេះ ពីនោះ
«​ឡូ ឬ​ឡូត៍​»​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
07, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះជា​ពាក្យ «​ឡូ ឬ​ឡូត៍​» មាន​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន តែ​ពាក្យ​នេះ មិនមែនជា​ពាក្យ​ខ្មែរ​នោះទេ​។  «​ឡូ ឬ​ឡូត៍​»​ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង ដែល​សរសេរថា Lot ដែល​មានន័យថា ជា​ចំណែក​ផ្សេងៗ ក្នុងការ​បែងចែក ឬ​ចំនួន​ផ្សេងៗ​ដែល​បែង​ចេញ​ជា​ភាគ​។



«​ឡូ ឬ​ឡូត៍​» សំដៅ​លើដី​មួយ​ឡូ ឬ​បែង​ចែកជា​ដីឡូត៍​សម្រាប់​លក់​។ ពលរដ្ឋ​ខ្មែរ​ប្រើពាក្យ​ទាំងនេះ ដើម្បី​កំណត់​របស់​ដែលមាន​៦​គូ ឬ​ចំនួន​១២ ដូចជា​ចាន​,​ដប​,​ផ្លែឈើ​ជាដើម​។

​ពាក្យ «​ឡូ​» ក៏​សម្គាល់​សូរ​ស្រែក​ខ្លាំង ឮ​គ្រលួច ឬ​សូរ​និយាយ​ខ្លាំង ដូចជា​ស្រែក​ឡូ ឬ​និយាយ​ឡូៗ​ជាដើម​។ ម្យ៉ាងទៀត «​ឡូ​» ក៏​សម្គាល់​លើ​ល្បែង​របស់​ក្មេង​ដែរ​។ «​ឡូ​» ជា​ឈ្មោះ​ល្បែងស៊ីសង លេង​ដោយ​បោះ​កាស ឬ​លុយ ឲ្យ​ចូលក្នុង​រន្ធ​ដី​តូច​។ ពួកក្មេង​លេង​ឡូ ឬ​លេង​ចាប៉ឹក​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com