ជាតិ
សុខភាព
សុខាភិបាល​ប្រកាស​ឲ្យ​ឈប់​នាំចូល ឱសថ​បុរាណ Ceng Fui Yen ក្លែងក្លាយ​
06, Jun 2018 , 10:39 pm        
រូបភាព
​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស ហាម​នាំចូល ចែកចាយ និង​ប្រើប្រាស់ ឱសថ​បុរាណ​ឈ្មោះ Ceng Fui Yen Box/ lBottle/30 Capasules  ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ WEIP(M) SHD BHD. Malaysia​។ សេចក្តីប្រកាស ធ្វើឡើង​បន្ទាប់ពី​ក្រសួង​វិភាគ​ឃើញ ឱសថ​បុរាណ​នេះ មាន​ផ្ទុក​សារធាតុ​ឱសថ​សម័យ​ឈ្មោះ Cyproheptadine Hydrochloride និង Dexamethasone ។​



​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ឱសថ​បុរាណ​ឈ្មោះ Ceng Fui Yen  ចាត់ទុកជា​ឱសថ​ក្លែងក្លាយ ដែល​បាន​នាំចូល​កម្ពុជា​គ្មាន​ប្រភព​ច្បាស់លាស់់​។
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​៦ ខែមិថុនា បានបញ្ជាក់​ដូច្នេះ​ថា​« ឱសថ​បុរាណ​ក្លែងក្លាយ​ឈ្មោះ Ceng Fui Yen គ្រប់​ប្រភេទ គ្រប់​ពណ៌ គ្រប់​ឡូត៍ ពី​បណ្តា​ឱសថស្ថាន​-​រង និង​អាគារ​លក់​ឱសថ​បុរាណ នឹងត្រូវ​ប្រមូល​កំទេច​ចោល​ជាបន្ទាន់ »​។​

​លើសពីនេះ បើ​ក្រុមហ៊ុន ឱសថស្ថាន​-​រង ឬ​អាគារ​លក់​ឱសថ​បុរាណ​ណាមួយ មិនបាន​ប្រមូល​ចេញ និង​នៅតែ​បន្ត​នាំចូល តាំង​លក់ និង​ចែកចាយ​ឱសថ Ceng Fui Yen នេះ​ទៀត ពី​គ្រឹះស្ថាន​ផលិត​ឱសថ WEIP(M) SHD BHD. Malaysia នឹងត្រូវ​ទទួលទោស​ប្ប​ញ្ញត្តិ​តាមច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​៕


Tag:
 សុខាភិបាល​
  ឱសថ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com