ជាតិ
កម្ពុជា​-​ថៃ នៅតែ​បន្ត​កិច្ចព្រមព្រៀង​បើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​៣​បន្ថែមទៀត​
07, Jun 2018 , 10:19 pm        
រូបភាព
លោក ប្រាក់ សុខុន ចាប់ដៃជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃ
លោក ប្រាក់ សុខុន ចាប់ដៃជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃ
​កម្ពុជា​-​ថៃ បាន​បន្ដ​កិច្ចព្រមព្រៀង ក្នុង​ការបើក​ឲ្យ​ដំណើរការ ច្រកទ្វារព្រំដែន​អន្ដរជាតិ​៣​បន្ថែម   ដែល​បាន​ឯកភាពគ្នា កាលពី​ឆ្នាំ​២០១៧ កន្លងមក​។ សម្រាប់​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ទាំង​៣​នោះ រួមមាន ច្រកព្រំដែន​អានសេះ ក្នុង​ខេត្តព្រះវិហារ​, ច្រក​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​ជប់​គគីរ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​



​កិច្ចព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូត​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ក្នុងនោះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹងថា​៖ «​នៅពេលដែល​ច្រកព្រំដែន​អន្តរជាតិ​ទាំង​៣​នេះ បើក​ដំណើរការ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ផ្នែក​ទេសចរណ៍​, និង​ការដឹកជញ្ជូន រួមទាំង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​ថៃ កាន់​តែមាន​ភាពល្អប្រសើ​រ និង​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទៀតផង​»៕



Tag:
 ច្រកទ្វារព្រំដែន​អន្ដរជាតិ​
  ប្រាក់ សុ ខុន
© រក្សាសិទ្ធិដោយ thmeythmey.com