អត្ថបទពាណិជ្ជកម្ម
តារា​ផេ ផ្តល់ជូន​អត្ថប្រយោជន៍​ថ្មី​បន្ថែមទៀត​សម្រាប់​អតិថិជន​
08, Jun 2018 , 3:34 pm        
រូបភាព
ដោយ:
​ក្នុង​ខែមិថុនា​នេះ ក្រុមហ៊ុន​តារា​ផេ ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​មួយ​ក្នុងប្រទេស​កម្ពុជា នៅតែ​បន្ត​ផ្តល់​សេវា​បង់ប្រាក់​ឥណទាន និង​ដាក់​ប្រាក់​សន្សំ សម្រាប់​អតិថិជន​របស់ ធនាគារ​កា​ណា​ឌី យ៉ា ក​.​អ   ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វ៊ួ​ណន​។ កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ គឺ​ការបង់​ប្រាក់កម្ចី និង​ដាក់​ប្រាក់​បញ្ញើ​តាមរយៈ​ភ្នាក់ងារ តារា​ផេ គឺ​ពុំមាន​គិតថ្លៃ​សេវា​ឡើយ​។

​សេវា​កម្មនេះ ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​អតិថិជន​គ្រប់រូប ឲ្យ​ទទួលបាន​ភាពងាយស្រួល ចំណាយពេល​តិច ព្រមទាំង​ចំណេញ​ថវិកា​ទៀតផង​។ ការដាក់​ប្រាក់​សន្សំ និង​ការបង់ប្រាក់​ឥណទាន ត្រឡប់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងបី​ខាងលើ នេះ​អាចធ្វើ​បាន​តាម​ភ្នាក់ងារ តារា​ផេ រៀងរាល់ថ្ងៃ មិន​ថា​បុណ្យទាន​នានា ឬ ថ្ងៃ​សម្រាក នោះទេ​។
 
​ដូច្នេះ លោកអ្នក​មិនបាច់​ចំណាយពេល ធ្វើដំណើរ​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​បង់ប្រាក់ ឬ​ដាក់​ប្រាក់​ក្នុង​គណនី ទៀតឡើយ​។ ងាយ​បំផុត លោកអ្នក គ្រាន់តែ​ស្វែងរក​ភ្នាក់ងារ តារា​ផេ ដែល​ជិត​ផ្ទះ ហើយ​ធ្វើតាម​ការណែនាំ​អំពី​របៀប​បង់ប្រាក់​កម្ចី​ជាការ​ស្រេច​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​តារា​ផេ​។​
​សូម​ចុច​តំណ​ភ្ជាប់​នេះ https://goo.gl/7tvY1Eដើម្បី​ទាញយក​កម្មវិធី​តារា​ផេ ឥឡូវនេះ ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android  ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com