ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ទស្សនវិជ្ជា​៖ ការបរិហារកេរ្តិ៍​នៅក្នុង​បណ្ដាញ​សង្គម ប៉ះពាល់​ទាំង​សីលធម៌ និង​ផ្លូវច្បាប់​
10, Jun 2018 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​នូវ​រឿងអាស្រូវ​របស់​នរណា​ម្នាក់ ទាំង​ការសរសេរ ទាំង​រូបភាព និង​វីដេអូ កំពុង​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌​ជាម​នុស្ស​ដែលមាន​ការអប់រំ ឬក៏​អាច​ប៉ះពាល់​ដល់​ផ្លូវច្បាប់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា​។​



​លោក ប៉ា ច័ន្ទ​រឿន បាន​ពន្យល់ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចែករំលែក​ព័ត៌មាន ដែលមាន​ប្រយោជន៍​ដូចជា​ការអប់រំ ឬ​ការអភិវឌ្ឍ និង​គំនិត​ឆ្នៃប្រឌិត​ផ្សេងៗ គឺជា​ភាពត្រឹមត្រូវ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ឈ្លាសវៃ​។ ប៉ុន្តែ​ការប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​បរិហារកេរ្តិ៍​បុគ្គល​ណា​ម្នាក់ គឺជា​រឿង​ដែល​អ្នក​ខ្វះ​ក្រមសីលធម៌ មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ប៉ុណ្ណោះ ដែល​ធ្វើ​រឿង​បែបនេះ​។ 
 
​ទង្វើ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បែប​អសីលធម៌​នេះ មិន​ត្រឹមតែ​ខុស​នឹង​សីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ផងដែរ ព្រោះថា​ការយក​រឿង​ផ្ទាល់ខ្លួន​របស់​អ្នកដទៃ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ ក៏​អាច​មានន័យថា ជាការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនៈវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក អ្នកនាង ស្ដាប់​នូវ​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប៉ា ច័ន្ទ​រឿន តាម​ខ្សែ​ទូរ​សព្ទ​ដូចតទៅ​៖




 

Tag:
 បណ្ដាញ​សង្គម​
  សីលធម៌​
 ​ ច្បាប់​
 ​ បរិហារកេរ្តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com