ជាតិ
សេដ្ឋកិច្ច
​ត្រីមាស​ទី​១ មាន​ទេសចរ​អាស៊ាន​មក​កម្ពុជា ៤៤​ម៉ឺន​នាក់​
10, Jun 2018 , 10:59 pm        
រូបភាព
 ​ភ្នំពេញ​៖ ក្នុង​រយៈពេល ៣​ខែ​ដើម ឆ្នាំ​២០១៨ ភ្ញៀវទេសចរ ក្នុង​តំបន់​អាស៊ាន បានមក​កម្សាន្ត​នៅ​កម្ពុជា សរុប ៤៤,៥​ម៉ឺន​នាក់ ថយចុះ​ជិត ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​។​



​ក្នុងចំណោម​ទេសចរ​ក្នុង​តំបន់​អាស៊ាន ដែល​បានមក​ទស្សនា​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ  ទេសចរ​វៀតណាម​ឈរ​នៅមុខ​គេ ដែលមាន​ចំនួន​ជាង ១៧​ម៉ឺន​នាក់ បន្ទាប់មក​ឡាវ​ជាង ១១​ម៉ឺន​នាក់​, ថៃ​៧,៤​ម៉ឺន​នាក់​, ម៉ាឡេស៊ី​ជិត ៤​ម៉ឺន​នាក់​, សិង្ហ​បុរី ១,៧៧​ម៉ឺន​នាក់​, ហ្វីលីពីន ១,៧៤​ម៉ឺន​នាក់​,  ឥណ្ឌូនេស៊ី ៨៦៦៥​នាក់​, មី​យ៉ាន់​ម៉ា ៤២៩៧​នាក់​, ព្រុយ​ណេ​មាន​ចំនួន ១៨៣​នាក់​។​
 
​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ សរុប​ចំនួន ១,៦​លាន​នាក់ ក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ ពោល​មាន​កំណើន​ជាង ១១​ភាគរយ​៕

Tag:
 ទេសចរណ៍​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com