ពីនេះ ពីនោះ
កំហុស​ឪពុកម្តាយ​ចំពោះ​កូន​!
11, Jun 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឪពុកម្តាយ​ជាច្រើន​មានគុណ​មិនអាច​កាត់ថ្លៃ​បាន ចំពោះ​កូនចៅ​របស់​ពួកគេ​។ តែ​ឪពុកម្តាយ​មួយចំនួន​ផ្សេងទៀត មិនបាន​បំពេញ​កាតព្វកិច្ច​ជា​ឪពុកម្តាយ​ពិតប្រាកដ​ឡើយ​។ តើ​អ្វីខ្លះ​ដែល​កុមារ​ត្រូវការ​ពី​ឪពុក និង​ម្តាយ​? លុយ​? ការ​ទូន្មាន​? ការ​ថ្នាក់ថ្នម​? ការយល់​ចិត្ត​?


​តាមពិតទៅ គ្មាន​នរណាម្នាក់​មិនត្រូវ​ការ​លុយ​ទេ​។ តែ​សម្រាប់​កុមារ ប្រាក់កាស​មិនទាន់​សំខាន់​ខ្លាំង សម្រាប់​ពួកគេ​នៅឡើយ​ទេ ព្រោះ​ពួកគេ​នៅ​តូចៗ មិនទាន់​យល់​ពី​តម្លៃ​នៃ​ប្រាក់​។ ដោយ​មិន​និយាយ​ពី​យុវជន​វ័យ​ជំទង់​លើសពី​១៨​ឆ្នាំ​, កុមារ​ពី​អាយុ​២ ៣ ឬ​៤​ឆ្នាំ​ឡើងទៅ ដល់​១៥​ឆ្នាំ (​វ័យ​ជំទង់​) ពួកគេ​ពិតជា​ត្រូវការ​អ្វីមួយ ពី​ឪពុកម្តាយ​។ តើ​អ្វីខ្លះ ដែល​កុមារ​ត្រូវការ​ពី​ឪពុក​-​ម្តាយ​? 
 
​ផ្អែកលើ​បទពិសោធន៍​មួយចំនួន​, ប្រសិនបើ​អាណាព្យាបាល​អាច​អប់រំ ឬ​គ្រប់គ្រង​កុមារ ឬ​យុវវ័យ ក្នុង​ចន្លោះ​ពី​២ ដល់​១៥​ឆ្នាំ​ឲ្យ​បានល្អ កុមារ​ទាំងនោះ​ភាគច្រើន នឹង​ទទួលបាន​ជោគជ័យ ក្នុង​ជីវិត ព្រោះ​ក្នុង​ចន្លោះ​អាយុ​នេះ កុមារ ឬ​យុវវ័យ កំពុត​ស្ថិតនៅក្នុង​ដំណាក់កាល​លូតលាស់​រាងកាយ និង​គំនិត​។ ប្រសិនបើ​ពួកគេ ទទួលបាន​អ្វីដែល​ល្អ នៅក្នុង​ចន្លោះ​អាយុ​នេះ ពួកគេ​នឹង​បន្ត​ចំណុច​ល្អ​ទៅ​អនាគត ហើយ​បញ្ច្រាស​មកវិញ​។ អ្វីដែល​កុមារ​ត្រូវការ​ពី​ឪពុកម្តាយ នៅក្នុង​ចន្លោះ​អាយុ​នេះ​ជារួម​មាន​៖ 
 
១) អាហារ​គ្រប់គ្រាន់​។ 
 
២) ការសិក្សា​ត្រឹមត្រូវ​។ 
 
៣) ការ​ថ្នាក់ថ្នម​ពី​ឪពុកម្តាយ​។ 
 
៤) ការអប់រំ​ត្រឹមត្រូវ​ពី​ឪពុកម្តាយ (​ពួកគេ​មើល​គំរូ​ឪពុកម្តាយ​ណាស់​)​។ 
 
៥) កុមារ​ត្រូវការ​វត្តមាន​ឪពុកម្តាយ​ខ្លាំងណាស់ ក្នុង​ចន្លោះ​ពី​២ ទៅ​១៥​ឆ្នាំ​។ បើ​លើសពី​អាយុ​នេះ ពួកគេ​ចង់​ឯករាជ្យ​ច្រើនជាង​។ 
 
៦) ក្នុង​ចន្លោះ​អាយុ​នេះ កុមារ​ចង់​ផ្លាស់ប្តូរ​គំនិត​ជាមួយ​ឪពុកម្តាយ​ច្រើន​។ 
 
​កំហុស​របស់​ឪពុកម្តាយ​ចំពោះ​កូន គឺ​៖ 
១) មិនសូវ​ចង់​និយាយ ឬ​លេង​ច្រើន​ជាមួយ​កុមារ​។ 
 
២) មិន​នាំ​កុមារ​ដើរ​កម្សាន្ត​ជាមួយ​។ 
 
៣) ច្រើន​ស្តីបន្ទោស ឬ​ប្រើប្រាស់​ពាក្យ​សំឡុត​កុមារ​។ 
 
៤) មិន​លើកទឹកចិត្ត​កុមារ​។ 
 
៥) ខ្ជិល​បង្រៀន​កុមារ​។ 
 
៦) ផឹកស៊ី​នៅ​ចំពោះមុខ​កុមារ​។ ពេលខ្លះ បង្រៀន​កូន​ឲ្យ​ចេះ​ផឹក ជក់​។​ល​។  
 
៧) និយាយ​រឿង​អាក្រក់ៗ ឬ​បង្ហាញ​ទម្លាប់​អាក្រក់ នៅ​ចំពោះ​កុមារ (​រឿង​ផិតក្បត់ រឿងៗ​សាហាវ​។​ល​។​) 
 
​ប្រសិនបើ​លោកអ្នក​ចង់​ឲ្យ​កូនចៅ​ជោគជ័យ គ្មានអ្វី​ក្រៅពី​ការលះបង់​របស់​ឪពុកម្តាយ​ឡើយ​៕ 
 
​អត្ថបទ​នេះ ឧបត្ថម្ភ​ដោយ​ហាង Baby Outlet ដែលជា​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា​ដែលមាន​ទំនិញ​ជាង​១​ម៉ឺន​មុខ និង​មានតម្លៃ​សមរម្យ​។  ហាង​លក់ទំនិញ​កុមារ Baby Outlet មាន​បី​សាខា​។ សាខា​ទី​១ មាន​ទីតាំងនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២  មាន​ទីតាំង​នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣  ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្បែរ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ខាងត្បូង​វិមាន​ឯ​រាជ្យ​។​ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com