ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អង្គរហ្គ្រីនចុះកិច្ចព្រមព្រៀងជាមួយម្ចាស់ចម្ការស្វាយកែវរមៀត២រូបលើគម្រោងចម្ការស្វាយគំរូដោយប្រើបច្ចេកវិទ្យាទំនើប
12, Jun 2018 ,
4:54 pm
រូបភាព
×
ដោយ:
កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនអង្គរហ្គ្រីន អ៊ិនវេសមេន ឌីវេឡុបមន លីមីតធីត បានរៀបចំពិធីចុះហេត្ថលេខា លើកិច្ចព្រមព្រៀង «ចម្ការស្វាយគំរូដោយប្រើបច្ចេកវិទ្យាទំនើបក្នុងផលិតផលស្វាយខុសរដូវ» ជាមួយ និងម្ចាស់ចំការស្វាយកែវរមៀតចំនួន ២ នាក់។ កម្មវិធីដ៏ពិសេសមួយនេះរៀបចំឡើងនៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ នាទីស្នាក់ការរបស់ក្រុមហ៊ុនអង្គរហ្គ្រីន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា នេះជាលើទីមួយហើយនៅកម្ពុជា ដែលក្រុមហ៊ុនអង្គរហ្គ្រីន បានផ្ដល់ដំណោះស្រាយក្នុងផ្នែកកសិកម្ម។ លើសពីនេះគឺការនាំយកបច្ចេកវិទ្យា ទំនើបៗមកកម្ពុជា ពិសេសគម្រោងចម្ការស្វាយគំរូនេះតែម្ដង។
លោក វ៉ាន់ ឬទ្ធី នាយកប្រតិបត្តិអង្គរហ្គ្រីនបានលើកឡើងថា៖ « ដោយមើលឃើញថា កសិករភាគច្រើនដាំដំណាំដោយពុំមានបច្ចេកទេសច្បាស់លាស់ ជាហេតុនាំឲ្យក្រុមហ៊ុនអង្គរហ្គ្រីន សម្រេចចិត្តបង្កើតគម្រោងចម្ការស្វាយគំរូនេះឡើង ដើម្បីចូលខ្លួនដោះស្រាយបញ្ហាដំណាំទូទាំងប្រទេស»។
លោកបន្ថែមទៀតផងដែរថា ៖« ស្វាយគំរូដោយប្រើបច្ចេកវិទ្យាទំនើប នឹងនាំឲ្យផលិតផលរបស់កសិករកាន់តែមានគុណភាព នឹងអាចនាំចូលប្រកួតប្រជែងក្នុងតំបន់។ លើសពីនេះស្វាយគំរូនេះនឹងក្លាយជាកន្លែងរៀនសូត្ររបស់កសិករ ដើម្បីឲ្យកសិករយកទៅអនុវត្តន៍»។
លោកចាន់ សុធា ម្ចាស់ចំការស្វាយកែវរមៀត ១,៨០០ ដើមក្នុង ឃុំ ក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហាញថា ៖ « មូលហេតុដែលលោកចម្រេចចិត្តសហការជាមួយក្រុមហ៊ុន អង្គរហ្គ្រីន ដោយសារតែលោក មើលលើសក្ដានុពល អ្នកបច្ចេកទេសគ្រប់គ្រងស្វាយខុសរដូវ របស់អង្គរហ្គ្រីន។ ពិសេសទៀតនោះគឺប្រព័ន្ធទឹកមកពីប្រទេសអ៊ីស្រាអែល និងថ្លៃផលិតកម្មឲ្យកាន់តែមានតម្លៃទៀត ដើម្បីប្រកួតប្រជែងក្នុងតំបន់»
ចំណែកឯលោក គា បូរ៉ា ម្ចាស់ចម្ការស្វាយកែវរមៀត ១,៦០០ដើម ដែលសហការជាមួយក្រុមអង្គរហ្គ្រីន ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ « លោកសប្បាយចិត្ត ដែលបានសហការជាមួយក្រុមហ៊ុនអង្គហ្គ្រីន។ លោកមើលឃើញថា អង្គរហ្គ្រីនបានឈរលើទីផ្សាយូរ ហើយលោកក៏សង្ឃឹមផងដែរថា អង្គរហ្គ្រីន នឹងនាំឲ្យដាំណាំស្រុកខ្មែរ ជាពិសេសដំណាំរបស់លោកផ្ទាល់ទៅកាន់លក្ខណៈស្ដង់ដា ទាំង ការតប់តែងមែឃ ប្រើប្រាស់ជី ប្រព័ន្ធស្រោចស្រពទឹកទំនើបរបស់អង្គរហ្គ្រីន ជាដើម។ លោកក៏បន្ថែមផងដែរថា ៖ « ចំការស្វាយគំរូដោយប្រើបច្ចេកវិទ្យាទំនើប នឹងផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ពីទម្លាប់ការដាំដុះបែបបុរាណ មកប្រើប្រាស់បែបទំនើប នឹងទទួលការណែនាំត្រឹមត្រូវរបស់អ្នកជំនាញ។»
ក្នុងពេលជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុន RIVULIS លោក ផុង សាកន ដែលជាដៃគូសហការលើប្រព័ន្ធស្រោចស្រពទំនើបរបស់ក្រុមហ៊ុន អង្គហ្គ្រីន បានបង្ហាញអំពីសក្កានុពលនៃការបង្កើនផលិតផល ទិន្នផង និងគុណភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ លោកបន្ថែមថា ៖ «គម្រោងចម្ការស្វាយគម្រូនេះ នឹងផ្ដល់អត្ថប្រយោជន៍ ដល់កសិករខ្នាតតូច នេងម្ចាស់ ចំការស្វាយទូទាំងប្រទេស រួមទាំងសិស្សានុសិស្ស ដើម្បីមកសិក្សា ស្រាវជ្រាវ និងដកបទពិសោធន៍ និង អនុវត្តជាក់ស្ដែងសម្រាប់រយៈពេល ៥ឆ្នាំ ដែលនឹងបញ្ចប់នៅឆ្នាំ ២០២២»។
ទាក់ទងក្រុមហ៊ុនអង្គរហ្គ្រីន តាមរយៈ
ទូរស័ព្ទលេខ ០១៥ ៩៩៤ ៣៣៣/ ០៩២ ៤៨ ៩៦ ៩៦
អ៊ីម៉ែល
តាមរយៈវែបសាយ
www.angkorgreen.com.kh
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
1 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
5 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម