FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Kane៖ ដ្បិតយើងមិនមែនជាជំនាន់មាស ប៉ុន្តែយើងរួបរួមគ្នា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane អបអរគ្រាប់បាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយបារាំងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ រូបថត AFP
× ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានលើកឡើងថា ក្រុមដែលបែកខ្ញែកគ្នា មិនអាចជួយឲ្យតោកំណាចឈ្នះពាន World Cup ដែលខកខានជាងពាក់កណ្តាលសតវត្សនោះឡើយ។ នេះបើតាមការផ្សាយរបស់ AFP។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បានលើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសដែលបង្ហាញខ្លួននៅរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018 មិនមែនជាជំនាន់មាស ដូចជាសម័យកាល Rio Ferdinand ឬ Steven Gerrard ក៏ដោយ ប៉ុន្តែពួកគេតាំងចិត្តដណ្តើមពានឲ្យបាន ក្រោយខកខានតាំងពីឆ្នាំ១៩៦៦ ។
Kane បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាក្រុមដែលដឹកនាំដោយលោក Gareth Southgate មានសមាសភាពមកពីក្លិបផ្សេងៗគ្នាក៏ដោយ ប៉ុន្តែពួកគេជាក្រុមដ៏យល់ចិត្តគ្នាមួយ ដោយភាគច្រើនធ្លាប់លេងរួមគ្នាតាំងពី U-21 មកម្ល៉េះ។
«យើងរួបរួមគ្នា យើងមិនមែនជាក្រុមដែលមានការបែងចែកគ្នាទៀតនោះឡើយ»។ ខ្សែប្រយុទ្ធក្លិប Tottenham Hotspur បានអះអាងយ៉ាងដូច្នេះ។
សម្រាប់ការប្រកួត World Cup ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា នេះ អង់គ្លេសស្ថិតនៅក្នុងពូល G ជាមួយប៉ាណាម៉ា ទុយនេស៊ី និងបែលហ្ស៊ិក៕
Tag:
FIFA World Cup
អង់គ្លេស
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com