ជាតិ
ថ្ម «​សុច្ឆន្ទៈ​» ពី​ឋាន​ព្រះ​ចន្ទ នឹងដាក់​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមិថុនា​
15, Jun 2018 , 7:39 pm        
រូបភាព
​ស្ថានទូត​អាមេរិក និង​សារមន្ទីរ​ជាតិ​នៃ​កម្ពុជា នឹងធ្វើ​ពិធី​បើកសម្ពោធ​ពិព័រណ៍ ដែលមាន​តាំង​ថ្ម​នៅ​ឋាន​ព្រះ​ចន្ទ​«​សុច្ឆន្ទៈ​» (Goodwill Moon Rock) ដែល​រដ្ឋាភិបាល​អាមេរិក បានប្រគល់​ឲ្យ​កម្ពុជា តាំងពី​ឆ្នាំ​១៩៧៣ សម្រាប់​ជា​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ការដាក់​តាំង​ថ្ម​ឋាន​ព្រះ​ចន្ទ «​សុច្ឆន្ទៈ​» គឺជា​ផ្នែក​មួយ​នៃ​ខួប​លើក​ទី​១០០  ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃទី​១៨ ខែមិថុនា នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ដោយ​សហការ​ជាមួយ សាលា​បារាំង​ចុង​បូ​ពា៍​។​



​ថ្ម​ព្រះ​ចន្ទ «​សុច្ឆន្ទៈ​» នេះ គឺជា​អំណោយ​បាន​ពី​សហរដ្ឋអាមេរិក តាមរយៈ​លោក Emory Swank ឯកអគ្គរ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អម​ជាមួយ​លិខិត​មួយច្បាប់ ពី​អតីត​ប្រធានាធិបតី Nixon ប្រគល់ជូន លោក កែវ សង់​គីម រដ្ឋមន្ត្រី​ក្រសួងអប់រំជាតិ​កម្ពុជា  កាលពី​ថ្ងៃទី​១៩    ខែកក្កដា ឆ្នាំ​១៩៧៣​។

​ក្នុង​ផ្នែក​មួយ​នៃ​លិខិត​របស់លោក Nixon ដែល​ផ្ញើមក​លោក កែវ សង់​គីម បាន​រំលេច​ឃ្លា ដែល​ចង់​សំដៅលើ​អត្ថន័យ​ថ្ម​ព្រះ​ច័ន្ទ «​សុ​ឆន្ទៈ​» យ៉ាង​ដូច្នេះ​ថា​៖«​បើ​មនុស្ស​នៃ​ប្រជាជាតិ​ជាច្រើន​អាចធ្វើ​រួមគ្នា​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​មនុស្សជាតិ​នៅក្នុង​អវកាស​បាន ជាការ​ពិតណាស់ យើង​អាចធ្វើ​រួមគ្នា ដើម្បី​សម្រេច​ក្តី​សុបិន​របស់​មនុស្សជាតិ ដែល​ចង់បាន​សន្តិភាព​នៅលើ​ផែនដី​នេះ​បាន​»​។​

​ថ្ម​ព្រះ​ច័ន្ទ «​សុ​ឆ​ន្ទះ​» នេះ​ត្រូវបាន អ្នក​អវកាស​សហរដ្ឋអាមេរិក បាន​យកមក​ពី​ឋាន​ព្រះ​ច័ន្ទ ក្នុងអំឡុងពេល​បំពេញ​បេសកម្ម​អា​ប៉ូ​ឡូ កាលពី​ខែធ្នូ ឆ្នាំ​១៩៧២ មក​ម្លេះ​៕


Tag:
 ភ្នំពេញ​
  ទូត​អាមេរិក​
  សារមន្ទីរ​ជាតិ​កម្ពុជា​
  ឋាន​ព្រះ​ចន្ទ​
  សុច្ឆន្ទៈ
© រក្សាសិទ្ធិដោយ thmeythmey.com